Rio Carnival –ពិធីបុណ្យ"តុបតែងខ្លួន" និងក្បួនដង្ហែរ Samba ក្នុងប្រទេសប្រេស៊ីល

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:
  • ទីក្រុងសមុទ្រមានទេសភាពពណ៌ខៀវស្រងាត់និងដ៏ស្រស់ស្អាត Rio de Janeiro តាំងពីយូរ
    យារណាស់មកហើយត្រូវបានគេចាត់ទុកថាគឺជាទីក្រុងនៃពិធីបុណ្យរបស់ពិភពលោក។ 
    Carnaval នៅឯ Rio គឺជាពិធីបុណ្យដ៏ធំមួយដែលត្រូវបានគេយកមកធ្វើជាគំរូស្តង់ដាដើម្បី
    ធ្វើការប្រៀបធៀបគ្នាជាមួយពិធីបុណ្យផ្សេងៗដែលប្រារព្ធធ្វើឡើងនៅក្នុងពិភពលោកយើង
    នេះ និងជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិកាណ៍ទាំងឡាយដែលបានឆ្លុះបង្ហាញយ៉ាង
    ច្បាស់ពីចរិតលក្ខណៈនៃសិល្បៈដែលមានលក្ខណៈអស្ចារ្យបំផុតនៅក្នុងពិភពលោកទាំងមូល
    ផងដែរ។ 

    ទីក្រុង Rio de Janerio ទីកន្លែងប្រារព្ធធ្វើពិធីបុណ្យ Carnaval

    ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងខែកុម្ភៈ ជាខែដែលមានអាកាសធាតុក្តៅបំផុត
    នៅអឌ្ឍគោលខាងត្បូង ខណៈពេលដែលរដូវក្តៅនៅឯ Rio ក៏មានកំរិតក្តៅខ្លាំងដល់កំពូល
    ដែរនោះ។ ចំពោះអ្នកដែលកាន់សាសនាកាតូលិក ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើង
    រយៈពេល ៤០ ថ្ងៃមុនថ្ងៃនៃពិធីបុណ្យរំលឹកថ្ងៃដែលព្រះយេស៊ូរស់ឡើងវិញ និងមុនពេលចាប់
    ផ្តើមនៃរដូវកាលទទួលទានអាហារបួស ហើយនៅក្រោយថ្ងៃនៃពិធីបុណ្យនេះមនុស្សម្នារទូ
    ទៅត្រូវមានតំណមមិនត្រូវបង្កការសប្បាយទាំងឡាយណាដែលមានទាក់ទងនឹងរាងកាយ
    នោះឡើយ។ 
    ពិធីបុណ្យ"តុបតែងខ្លួន" Rio Carnival នេះមិនត្រឹមតែនាំមកនូវពិភពកំសាន្តដ៏អស្ចារ្យបំផុត
    មួយសំរាប់មនុស្សម្នារទាំងឡាយនៅលើពិភពលោកនេះនោះទេ ប៉ុន្តែថែមទាំងបាននាំមក
    ជូនដល់ភ្ញៀវទេសចរណ៍ទាំងឡាយនូវឱកាសដ៏ពិសេសមួយដើម្បីធ្វើការសិក្សាស្វែងយល់
    ពីវប្បធម៌ប្រពៃណីដែលឆ្លុះបង្ហាញពីទិដ្ឋភាពជាក់ស្តែងរបស់ប្រជាជនប្រេស៊ីលតាមរយៈ
    ពិធីបុណ្យនេះផងដែរ។
    ក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរណ៍រាប់លាននាក់បានធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro 
    ដើម្បីចូលរួមក្នុងពិធីបុណ្យដ៏អស្ចារ្យនេះ។ មនុស្សម្នារយ៉ាងច្រើនកុះករចូលរួមយ៉ាងសប្បាយ
    ជាមួយការទទួលទានអាហារ,ទទួលទានភេសជ្ជៈ ,ច្រៀងរាំទាំងថ្ងៃទាំងយប់នៅតាមដងវិថី
    នានា,តាមក្លឹបកំសាន្តផ្សេងៗ និងតាមទីកន្លែងផ្សេងទៀតនៅក្នុងទីក្រុង Rio ទាំងមូល។ អ្វី
    ដែលកាន់តែពិសេសបំផុតរបស់ពិធីបុណ្យនេះគឺពិធីដង្ហែរក្បួនព្យុះហយាត្រា Rio Carnival 
    រឺដែលគេហៅឈ្មោះថាក្បួនដង្ហែរ Samba ។
    សំរាប់លោកអ្នកដែលជាអ្នកចូលចិត្តជាមួយចង្វាក់រាំ,បទភ្លេង,ការកំសាន្តផ្សេងៗ ជាពិសេស
    ចូលចិត្តហ្វូងមនុស្សកុះករនោះ នោះពិធីបុណ្យ Rio Carnival ពិតជាមិនធ្វើអោយលោកអ្នក
    ខកបំណងនោះឡើយ។ ក្នុងដំណាក់កាលនេះភ្ញៀវដែលចូលទៅទស្សនានៅក្នុងប្រទេស
    ប្រេស៊ីលមានបរិមាណច្រើនជាងសព្វមួយដង។ ហើយជាមួយនឹងភាពស្និទ្ធស្នាល និងការ
    គោរពស្រលាញ់ចំពោះភ្ញៀវទេសចរណ៍,ប្រជាជនក្នុងតំបន់នោះមានក្តីរីករាយនិងត្រៀមខ្លួន
    ជានិច្ចក្នុងការចែករំលែកនូវបទពិសោធន៍ វប្បធម៌ប្រពៃណីទៅដល់ភ្ញៀវទេសចរណ៍ទាំង
    ឡាយដែលបានទៅកំសាន្តនៅក្នុងពិធីបុណ្យនោះទៀតផង៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.