Kodak​នឹង​បញ្ឈប់​ការ​ផលិត​កាមេរ៉ា​ឌីជីថល

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Kodak បាន​និយាយ​ថា​ ខ្លួន​នឹង​បញ្ឈប់​ការ​ផលិត​កាមេរ៉ា​ឌីជីថល, pocket video cameras និង digital picture frames ដើម្បី​ផ្ដោត​ទៅ​លើ​ផលិតផល​ដែល​ផ្តល់​ប្រាក់​ចំណូល​ច្រើន​ជាង​នេះ។ នេះ​ដោយ​យោង​តាម​គេហទំព័រ BGR។
    ​​​ការ​​សម្រេច​ចិត្ត​នេះ​ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​មួយ​នេះ​បាន​ដើរ​ដល់​ផ្លូវ​សុំ​ច្បាប់​ការពារ​ការ​ក្ស័យធន​ជំពូក​ទី ១១ កាល​ពី​ខែ​មុន​រួច​ទៅ​ហើយ។ “គោលដៅ​របស់​យើង​គឺ​បង្កើន​តម្លៃ​សម្រាប់​ភាគី​ពាក់ព័ន្ធ រួម​មាន​បុគ្គលិក អ្នក​ចូលនិវត្តន៍ ម្ចាស់​បំណុល និង​​អ្នក​គ្រប់គ្រង​សោធន​និវត្តន៍​​ទ្រទ្រង់​ក្រុមហ៊ុន​របស់​យើង” Kodak និយាយ​នៅ​ក្នុង​សន្និសីទ​
    កាសែត។


    ផលិតផល​កាមេរ៉ា​ឌីជីថល និង Picture frame product របស់​ក្រុមហ៊ុន​នេះ​នឹង​បាត់​ខ្លួន​​នៅ​ក្នុង​ឆមាស​ទី​មួយ​ ខណៈ​ដែល​ក្រុមហ៊ុន​ងាក​ទៅ​ផ្តោត​លើ​ Photo printing និង desktop inkjet printers។ ក្រុមហ៊ុន​នឹង​នៅ​តែ​បន្ត​ផ្តល់​ការ​ធានា និង​ជំនួយ​បច្ចេកទេស​ដល់​ផលិតផល​ដែល​លែង​ផលិត ហើយ​ការ​សម្រេច​ចិត្ត​នេះ​សង្ឃឹម​ថា​នឹង​អាច​ជួយ​សន្សំ​សំចៃ​បាន​ជាង ១០០ លាន​ដុល្លារ​អាមេរិក៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.