Laptop ផលិតពីក្រដាស មានលក្ខណៈរឹងមាំ ដូចប្លាស្ទិក

Posted on
  • Sunday, February 19, 2012
  • by
  • angco.co
  • in
  • Labels:

  • ដំណាលពេលដែលបច្ចេកវិទ្យាកាន់តែទំនើប ពិភពលោក កំពុងប្រឈមមុខទៅនឹងគ្រោះថា្នក់ កាន់តែធ្ងន់ធ្ងរ។ បច្ចុប្បន្នមនុស្សកំពុងព្រួយបារម្ភ ពីបញ្ហា នៃការកើនឡើង នូវបរិមាណកាកសំណល់ លើពិភពលោក ជាពិសេសកាកសំណល់ គ្រោះថ្នាក់ ឬកាកសំណល់ប្លាស្ទិក ដែលត្រូវការពេលវេលា ជាច្រើនឆ្នាំ ដើម្បី អាចរលាយ ទៅវិញបាន។ អ្វីដែលសំខាន់កាកសំណល់ទាំងនេះ ជាមូលហេតុសំខាន់ នៃការធ្វើឲ្យមាន បម្រែបម្រួលអាកាសធាតុគួរឲ្យព្រួយបារម្ភជាទីបំផុត។
    ជាទូទៅ ម៉ាស៊ី Laptop ភាគច្រើនត្រូវបានផលិតពីប្រភេទជ័រប្លាស្ទិក ដែលមិនអាចកែច្នែ ឬរលាយបាន។ ប៉ុន្តែពេលនេះវាជាដំណឹងដ៏ល្អមួយ ទាក់ទងទៅនឹងការច្នៃបង្កើត Laptop ពីក្រដាសមួយប្រភេទដែលជា សារធាតុ ដែលអាចកែច្នៃបាន និងមិនបន្សល់ទុកនូវកាកសំណល់បង្កគ្រោះថា្នក់សម្រាប់ពិភពលោក។
    អ្នកជំនាញខាងបច្ចេកវិទ្យាបានច្នៃប្រឌិតផលិតសម្បក Laptop ពីក្រដាសមួយប្រភេទដែលឲ្យឈ្មោះថា ក្រដាស PP Alloy។ ក្រដាសនេះត្រូវបានផ្សំឡើងពីក្រដាសមួយប្រភេទ រួមជា ប្លាស្ទិក Polypropylene។ Polypropylene ជាប្រភេទ ប្លាស្ទិកមួយប្រភេទ ដូចគ្នាទៅនឹងប្រភេទប្លាស្ទិក ដែល ប្រើសម្រាប់ផលិត គ្រឿងសង្ហារឹម និងប្រអប់ ដាក់អាហារផ្សេងៗ។ វាជាប្រភេទប្លាស្ទិកដែលមានការ ពេញនិយមសម្រាប់ផលិតវត្ថុប្រើប្រាស់នានា ព្រោះវាអាចធន់ ជាមួយសីតុណ្ហភាពក្តៅបាន។
    សម្បកម៉ាស៊ីនLaptop នេះត្រូវបានបង្កើតឡើងពីប្រភេទក្រដាស ផ្សំជាមួយប្រភេទប្លាស្ទិក Polypropy lene ដែលមានលក្ខណៈរឹងមាំដូច ABS ផងដែរ។ អ្វីដែលសំខាន់ត្រង់ថា វាជាប្រភេទសារធាតុអាចកែ ច្នៃ បន្តបាន ដោយពុំបានបន្សល់កាកសំណល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ វាជាការចូលរួម ចំណែក មួយដ៏សំខាន់ ឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់មនុស្ស ទាក់ទងទៅនឹងការប្រឈមនានា ដែល បណ្តាលមកពីកើនឡើងនូវកាកសំណល់គ្រោះថ្នាក់លើពិភពលោក៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.