Motorola អាចត្រូវហាមឃាត់ ក្រោយពីចាញ់ក្តី Apple

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Apple កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ត្រូវបានទទួលអាជ្ញាប័ណ្ណ ក្នុងការដាក់ទោសទៅលើ Motorola ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាកម្មវិធីបិទបើកសោរ slide-to-unlock របស់ខ្លួន។ នេះបើយោងតាមច្បាប់ប៉ាតង់ FOSS ។
    សេចក្តីបង្គាប់នេះ បានមកពីតុលាការដោះស្រាយបញ្ហាបច្ចេកវិទ្យា Munich’s Regional Court នៅក្នុងប្រទេស អាល្លឺម៉ង ហើយបានអនុញ្ញាតឲ្យ Apple មានសិទ្ឋិដាក់ទណ្ឌកម្មទៅលើផលិតផល Android របស់ Motorola ប្រភេទណាក៏បានគ្រប់ពេលវេលា។
    គួរបញ្ជាក់ថា តុលាការអាល្លឺម៉ង បានធ្វើការវាយតម្លៃបីករណីខុសៗគ្នា ដោយមានពីរករណី បានវិនិច្ឆ័យថា Apple បានឈ្នះ ។ ចំណែកករណីទី៣ ដែលជាករណីពាក់ព័ន្ឋនឹងបច្ចេកវិទ្យា Motorola XOOM វិញ ក្រុមហ៊ុន Apple ដែលមានទីតាំងធំនៅទីក្រុង Cupertino ត្រូវទទួលបរាជ័យ ។ ក្រុមហ៊ុនទាំងពីរ ត្រូវបានគេរំពឹងថា នឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅមុខតុលាការម្តងទៀត នៅពេលខាងមុខ៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.