អេស៊ីលីដា គ្រោងសាងសង់ អគារស្នាក់ការ កម្ពស់ ២០ជាន់ និងបំពាក់ម៉ាស៊ីន ATM អាចដាក់ និងដកប្រាក់បាន ក្នុងឆ្នាំនេះ

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ធនាគារអេស៊ីលីដា ក្នុងឆ្នាំ ២០១២ នេះ គ្រោងនឹងធ្វើការ សាងសង់ នូវអគារទីស្នាក់របស់ខ្លួន ដែលកម្ពស់ ២០ជាន់ រួមទាំងត្រៀម នាំចូលនូវម៉ាស៊ីន ATM ដែលអាចដាក់ប្រាក់ និងដកប្រាក់បានផងដែរ ។
    ប្រធាននាយក ប្រតិបត្តិ នៃធនាគាអេស៊ីលីដា លោក អ៊ិន ចាន់នី បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ថា ការសាងសង់ អគារទីស្នាក់ការកណ្តាល កម្ពស់ ២០ ជាន់ ទំហំជាង ៤ ម៉ឺនម៉ែត្រការ៉េ  គ្រោងនឹងចាប់ផ្តើមខែសីហា ឆ្នាំ ២០១២ ទីតាំងនៅពីក្រោយអគារ ទីស្នាក់ការកណ្តាលបច្ចុបន្ន ។ ហើយតាមការគ្រោងទុក អគារកម្ពស់ ២០ជាន់នេះ អាចសាងសង់រួចនៅខែតុលា ឆ្នាំ២០១៤ ។
    លោកបន្តថា “យើងសង់អគារនេះ ដោយសារតម្រូវការរបស់យើង អាជីវកម្មរបស់យើង មានការលូតលាស់ខ្លាំង អតិថិជនរបស់យើង កើន ខ្លាំង (អតិថិជនជាង ១ លាននាក់) ហើយបុគ្គលិកយើង ក៏កើនឡើងច្រើន ។ យើងចង់ឲ្យបុគ្គលិកយើង មានកន្លែងបំពេញការងារ ស្រួល មានផាសុខភាព រួមទាំង ដើម្បីត្រៀមលក្ខណៈចូលរួមចំណែក អភិវឌ្ឍន៍ផ្សារមូលបត្រ ” ។
    យ៉ាងណាក៏ដោយ លោក អ៊ិន ចាន់នី មិនអាចបញ្ជាក់ ពីទំហំទឹកប្រាក់ ដែលគ្រោងនឹងត្រូវចំណាយ ដើម្បីសាងសង់ អគារកម្ពស់ ២០ ជាន់ របស់ខ្លួនបានទេ ព្រោះមិនដេញថ្លៃរួច ។
    ជាមួយគ្នានោះដែរ នៅខែមេសា ឆ្នាំ២០១២ នេះផងដែរ អេស៊ីលីដា គ្រោងនាំចូលនូវម៉ាស៊ីន ATM ប្រភេទថ្មីចំនួន ១៣ គ្រឿង នាំចូលពី ប្រទេសអាល្លឺម៉ង់ ដើម្បីដាក់បំពាក់នៅគ្រប់សាខា ក្នុងរាជធានីភ្នំពេញ ។ ម៉ាស៊ីន ATM ថ្មីនោះ អាចផ្តល់ភាពងាយស្រួល ដល់អតិថិជន អាច ដាក់ប្រាក់ និងដកប្រាក់បាន ។ នេះបើតាម ការអះអាង របស់លោក ប្រធាននាយកប្រតិបត្តិ ។
    លោក អ៊ិន ចាន់នី បន្ថែមទៀតថា សព្វថ្ងៃអេស៊ីលីដា មានម៉ាស៊ីនអេធីអឹម(ATM)១៣៤ នៅទូទាំងប្រទេស ហើយ នៅជនបទ មានគម្រោង បន្ថែម ក្នុងមួយឆ្នាំ ចំនួន ៥០ គ្រឿងទៀត ជារៀងរាល់ឆ្នាំ ដែលអាចនិយាយបានថា ម៉ាស៊ីន អេធីអឹម នឹងធ្វើការបំពាក់ ទៅដល់ស្រុក.ឃុំ.ភូមិ ទូទាំងប្រទេស ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជា ពលរដ្ឋ ៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.