ក្រមហ៊ុន Nokia , Motorola និង Sony ពង្រីកទីផ្សារ កាន់តែធំ ក្នុងឆ្នាំ ២០១២

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ដោយមើលឃើញថា ទីផ្សារចែកចាយ ផលិតផល គ្រឿងអេឡិចត្រូនិច បច្ចុប្បន្ននេះ គ្របដណ្តប់ស្ទើរទាំងស្រុង ដោយ ផលិត ផល Apple និង Samsung នោះ ទើបក្រុមហ៊ុន Nokia Motorola Mobility និងក្រុមហ៊ុន Sony កំពុងតែសម្លឹងរកមើល ឱកាស ក្នុងការពង្រីកទីផ្សារ របស់ពួកគេ កាន់តែធំឡើង នៅក្នុងឆ្នាំ ២០១២នេះ ។ ការធ្វើបែបនេះ ក្រុមហ៊ុនទាំងបី មានគោលបំណង ចង់ដណ្តើមទីផ្សារ ចែកចាយផលិតផលមកវិញ បន្ទាប់ពី Apple iPhone និង Samsung Galaxy S II ដណ្តើមយកទីផ្សារ ស្ទើរ ទាំងស្រុងក្នុងរយៈពេលកន្លងមក ។
    ក្នុងអំឡុងពេល ក្រុមហ៊ុន Nokia ដែលមានទីតាំង នៅប្រទេសហ្វាងឡង់ ថ្មីៗនេះ បានប្រើប្រាស់បុគ្គលិក ចំនួន ៤.០០០នាក់ នៅក្នុងប្រទេសហុងគ្រី មីកស៊ីកូ និងប្រទេសហ្វាងឡង់ ដើម្បីធ្វើការ ដឹកជញ្ជូនទំនិញ របស់ខ្លូន មកកាន់តំបន់អាស៊ីមក គេ សង្កេតឃើញថា ទាំងសេវាកម្ម និងប្រភេទ ទូរស័ព្ទស្មាតហ្វន របស់ ក្រុមហ៊ុន Nokia កាន់តែមានការរីកចម្រើនឡើង។ ចំណែកក្រុមហ៊ុន Motorola ត្រូវបានគេរំពឹងថា នឹងពង្រីកពាណិជ្ជកម្ម របស់ខ្លួន ជាមួយនឹងការបង្ហាញ នូវប្រភេទទូរស័ព្ទ ស្មាត ហ្វន Android flavored របស់ខ្លួន។
    តាម DigiTimes បានឲ្យដឹងថា ក្រុមហ៊ុន Google បានធ្វើកិច្ចព្រមព្រៀងគ្នា ជាមួយក្រុមហ៊ុន Motorola Mobility ក្នុងការ ប្រើ ប្រាស់ នូវបច្ចេកវិទ្យាថ្មីៗ ដូចនេះតម្រូវការរបស់ Google ពី Motorola កាន់តែខ្លាំង ហើយចំណែកក្រុមហ៊ុន Sony ក៏បានរៀបចំ ផ្លាស់ប្តូរ នូវប្រតិបត្តិការ ទីផ្សាររបស់ខ្លួនផងដែរ ដើម្បីទទួលបានទីផ្សារ កាន់តែខ្លាំង ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.