ជឿ​​ទេ​ថា​ Nokia N9 ​អាច​ប្រើ​ Android ICS?

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ GSMArena បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ថ្មី​ៗនេះ​គេ​បាន​ប្រទះ​ឃើញ​រូបភាព​ជា​លើក​ដំបូង​របស់​ទូរស័ព្ទ Nokia N9 ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ចុង​ក្រោយ​គឺ Android 4.0 Ice Cream Sandwich។
    នេះ​អាច​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ ព្រោះ Nokia N9 ​ជា​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ MeeGo ហើយ​មិន​បាន​រចនា​ឡើង​សម្រាប់​ Android នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ ទោះ​ N9 មក​ជាមួយ MeeGo ក៏​គេ​អាច​ប្រើ​ Android ជំនួស​វិញ​បាន​ដែរ។ រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​អាច​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ Nokia N9 មាន​សង្ឃឹម​ថា​អាច​បាន​ប្រើ Android 4.0 Ice Cream Sandwich លើ​ទូរស័ព្ទ​របស់​ខ្លួន​ហើយ។


    ទូរស័ព្ទ N9 ដំណើរការដោយ Android Ice Cream Sandwich
    មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែ​ដឹង​ហើយ​ថា Nokia N9 មាន​លក្ខណៈ​ពិសេស​ផ្នែក​រឹង​ល្អ ប៉ុន្តែ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​ ហាក់​ដូចជា​មិន​សូវ​ពេញ​និយម​នោះ​ទេ។ ដូច្នេះ​ Developer ក៏​ប្រាកដ​ជា​មិន​ចំណាយ​ពេល​ទៅ​បង្កើត​កម្មវិធី​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ដែរ។
    ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ស្តាយ​បំផុត​នោះ​គឺ នេះ​គ្រាន់​តែ​ជា​រូបភាព​ប៉ុណ្ណោះ​ ដោយ​ពុំ​មាន​ការ​បង្ហាញ​ពី​របៀប​ Port យក Android 4.0 Ice Cream Sandwich មក​ប្រើ​លើ Nokia N9 ឡើយ។ អ្វី​ដែល​យើង​អាច​ដឹង​បាន​គឺ Nokia N9 ក៏​អាច​ Boot Android 4.0 Ice Cream Sandwich បាន​ដែរ។
    មាន​ប្រិយមិត្ត​កំពុង​ប្រើ Nokia N9 ហើយ​ចង់​សាកល្បង​ Android 4.0 Ice Cream Sandwich ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.