Valentine’s Dayវគ្គ​ជួប​គូ​ណាត់​របស់Rainie Yang

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • តារា​ចម្រៀង និង សម្ដែង​តៃវ៉ាន់ Rainie Yang បាន​បង្ហើប​​ថា ក្នុង​​ថ្ងៃ Valentine’s Day ប្រហែល​ជា​ដល់​វគ្គ​ដែល​នាង​ត្រូវ​ជួប​ជាមួយ​គូ​ណាត់​ដែល​មិត្ត​ភ័ក្តិ​​របស់​នាង​រៀប​ចំ​ឲ្យ​ទៀត​ហើយ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញ​ផ្សព្វ​ផ្សាយ​ហុងកុង។


    Yang បាន​និយាយ​ថា “មិត្ត​ភ័ក្តិ​របស់​ខ្ញុំ​តែង​តែ​រៀប​ចំ​ការ​ណាត់​ជួប​ពេល​ល្ងាចនៅ​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់ ប៉ុន្តែ​ពួកគេ​បដិសេធ​មិន​ព្រម​ប្រាប់​ខ្ញុំ​ថា​ តើ​នរណា​នឹង​បង្ហាញ​ខ្លួន​នោះ​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពួកគេ​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ​មាន​ទំនាក់​ទំនង​ជាមួយ​នរណា​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ប្រញាប់​ក្នុង​ការ​ស្វែង​រក​មិត្ត​ប្រុស​ឡើយ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​រាប់​អាន​មិត្ត​បែប​ធម្មតា​ប៉ុណ្ណោះ”។
    Yang និយាយ​ទៀត​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​មិត្ត​ភ័ក្តិ​ព្យាយាម​ឲ្យ​នាង​ជួប​ជាមួយ​បុរស​ម្នាក់។ តារា​ចម្រៀង​វ័យ ២៧ ឆ្នាំ​រូប​នេះ​ប្រាប់​ថា “មិត្ត​ភ័ក្តិ​របស់​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុភមង្គល​របស់​ខ្ញុំ​ជា​ខ្លាំង។ ប៉ុន្តែ​វា​ប្រសើរ​ជាង ប្រសិន​បើ​​អ្នក​សម្រេច​ចិត្ត​ណាត់​ជួប​នរណា​ម្នាក់​ដោយ​ខ្លួន​ឯង”។
    នៅ​ពេល​សួរ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​អះ​អាង​ថា Rainie Yang  កំពុង​ពិចារណា​ត្រូវ​រ៉ូវ​ជាមួយ​អតីត​មិត្ត​ប្រុស Roy Chiu វិញ Yang ឆ្លើយ​ថា​ទាំង​នោះ​គឺ​ជា​រឿង​មិន​ពិត​ទាំង​ស្រុង​នោះ​ទេ។ នាង​និយាយ​ថា  “សាច់​រឿង​គឺ​គ្រាន់​តែ​ជា​ការ​បង្កើត​របស់​អ្នក​ការ​សែត​ប៉ុណ្ណោះ។ ជាក់​ស្ដែង យើង​មិន​ដែល​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ”។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.