បន្ទាប់ពីមានកម្មវិធី ប្រគល់ពានរង្វាន់ Academy Awards (Oscar) បានបញ្ចប់ តារាជាច្រើនដួង បានចូលរួមក្នុងកម្មវិធីជប់លៀង Vanity Fair Oscar នៅឯសណ្ឋាគារ Sunset Towers នៅភាគខាងលិចហូលីវូដ។
នៅក្នុងកម្មវិធីជប់លៀងនោះ Olivia Wilde បានស្លៀករ៉ូបលេចធ្លោពណ៌ខ្មៅយ៉ាងស្រស់ស្អាត ប៉ុន្តែមិនឲ្យចាញ់ Olivia Wilde ប៉ុន្មានទេ Selena Gomez មិត្តស្រីរបស់ Justin Bieber ក៏បានស្លៀករ៉ូបពណ៌ប្រផេះចាំងភ្នែកព្រាកៗផងដែរ។ នៅមានតារាជាច្រើនដួងទៀតបានចូលរួមក្នុងកម្មវិធីជប់លៀង Vanity Fair Oscar នោះ ប៉ុន្តែអ្វីដែលពិសេសនោះគឺ តារាចម្រៀងម្ចាស់បទ “On the floor” Jennifer Lopez បានណែនាំមិត្តប្រុស Casper Smart របស់នាងទៅកាន់មិត្តភក្តិល្បីល្បាញជាច្រើនរូបរបស់នាង។ តារាចម្រៀង និង គណៈកម្មការកម្មវិធី American idol វ័យ ៤២ ឆ្នាំរូបនេះរីករាយក្នុងការណែនាំមិត្តប្រុសដែលជាអ្នករាំអបវ័យ ២៤ ឆ្នាំរបស់នាងទៅកាន់មិត្តភក្តិជាអ្នកសិល្បៈជាខ្លាំង។
ដូច្នេះសូមទស្សនាម៉ូដរ៉ូបរបស់សិល្បការិនី និង ភាពផ្អែមល្ហែមរបស់ Jennifer Lopez និង មិត្តប្រុសដែលបានចូលរួមក្នុងកម្មវិធីជប់លៀង Vanity Fair Oscar ទាំងអស់គ្នា!
Jennifer Lopez & Casper Smart
Olivia Wilde
Selena Gomez
Cameron Diaz
Amy Adams
Katie Holmes & Tom Cruise
Kate Hudson
Bar Refaeli
Kate Upton
Marisa Miller
Claire Danes
David & Victoria Beckham
Maria Sharapova
Rosario Dawson
Salma Hayek
Lily Collins
January Jones
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.