Dell​ប្រកាស​ឈប់​ផលិត​កុំព្យូទ័រ​ហើយ

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • ប៉ុន្មាន​នា​ទី​មុន​នេះ  គេហទំព័រNeowin.net បាន​ចេញ​ផ្សាយ​ថា ​Michael Dell  អគ្គនាយក​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​  Dell បាន​ចេញ​សេចក្ដី  ​ប្រកាស​ជា​សាធារណៈ​ចំពោះ​  មុខ​សាធារណជន​នៅ​ទីក្រុង​ឡុងដ៍​ដូច្នេះ “មិន​យូរ​ទេ​ យើង​ឈប់​ផលិត​កុំព្យូទ័រ​ លក់​​ហើយ តែ​Dell​នៅ​​ជា​ក្រុមហ៊ុន​IT”។
    កំណែទម្រង់​ដ៏​ធំ​ភ្លាមៗ​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ដដែល​​បកស្រាយ​ថា ដោយ​សារ​អាជីវកម្ម​កុំព្យូទ័រ ជា​ចំណែក​មួយ​ដ៏​ខ្សោយ​បំផុត​ក្នុង​ចំណោម​បណ្ដា​សេវាកម្ម​ទាំង​អស់​របស់​Dell។ ជាក់​ស្ដែង​តួលេខ​​នៃ​ការ​លក់​បាន​ធ្លាក់​ចុះ​ចំនួន ២%បើ​ធៀប​នឹង​ឆ្នាំ ​កន្លង​ទៅ(២០១១-២០១០)។
    ការ​អំពាវនាវ​ជា​ផ្លូវការ​នេះ​ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​បន្ទាប់​ពី​ប្រមាណ ៦​ខែ​មុន​នេះ​ក៏​ធ្លាប់​បាន​សរសេរ​លើ​Wall Google+ របស់​ខ្លួន​​ក្នុង​ន័យ​បញ្ជាក់​ពី​ការ​ថមថយ​​សក្ដានុពល​របស់​Computer Dell បែប​នេះ​ថា “Dell សល់​តែ​ដង្ហើម​ចង្រិត​ប៉ុណ្ណោះ…”​​។
    ទន្ទឹម​នឹង​ការ​​ប្រកាស​បញ្ចប់​ចរន្ត​ផលិត​កុំព្យូទ័រ​Dell ​ក្រោម​ការ​ចាត់​ចែង​របស់​ដៃ​ចង្កូត​របស់​ក្រុមហ៊ុន​ដដែល​នេះ​ ស្រាប់​តែ​HP ស្រែក​ក្ដែងៗ​ថា ខ្លួន​នឹង​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ឡើង​វិញ​ដើម្បី​ក្ដាប់​យក​ទីផ្សារ​កុំព្យូទ័រ​ ខណៈ​ដែល​Dell បាន​បង្ហើប​ពី​ការ​ខាត​បង់​របស់​HP រហូត​ដល់ ២៥% គិត​ត្រឹម​ចុងត្រីមាស ២០១១។
    គួរ​រំលឹក​ផង​ដែរ​ថា ប្រមាណ​ជាង​កន្លះ​ឆ្នាំ​​​មុន​នេះ HP ក៏​បាន​ប្រកាស​ឈប់​ផលិត​កុំព្យូទ័រ​ដូច​Dell ពេល​នេះ​អ៊ីចឹង ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​ប្រកាស​យុទ្ធសាស្ត្រ​​ថ្មី​ ដើម្បី​ស្ដា​ស្ថានភាព​ទៅ​វិញ។
    ប្រសិន​បើ​Dell ឈប់​ផលិត​កុំព្យូទ័រ​មែន តើ​​ចំណែក​ទីផ្សារ​កុំព្យូទ័រ​ពិត​ជា​ត្រូវ​ធ្លាក់​ទៅ​HP ទាំង​ស្រុង​មែន​ឬ? តើ​មាន​មូល​ហេតុ​អ្វី​ឈរ​ពី​ក្រោយ​ការ​ប្រកាស​អវត្តមាន​ប្រកួត​ប្រជែង​លើ​ទីផ្សារ​កុំព្យូទ័រ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.