Samsung អាចនឹង បង្ហាញ Galaxy Note ទំហំ១០អ៊ីញ នៅខែក្រោយ

Posted on
  • Thursday, February 16, 2012
  • by
  • angco.co
  • in
  • Labels:

  • បើទោះបីជា Samsung បានបញ្ជាក់ថា មិនចូលរួម នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទល្អបំផុតលើលោក ក៏ដោយ តែក្រុមអ្នកទទួលលក់បន្តពីក្រុមហ៊ុននេះ រំពឹងថា Samsung នឹងបង្ហាញនូវផលិតផលថ្មីនៅក្នុង ព្រឹត្តិការណ៍ដ៏ធំមួយនេះ ។
    គេហទំព័រ The Verge បានឲ្យដឹងតាមរយៈភស្តុតាំងថ្មីៗនេះថា Galaxy Note 10.1 អាចនឹងក្លាយជាផលិតផល មួយ ដែល Samsung នឹងបង្ហាញជួនអតិថិជននៅអំឡុងខែក្រោយនេះ។ ដើម្បីជំរុញឲ្យមានការភ្ញាក់ផ្អើលនោះ គេឃើញមានសិស្សានុសិស្សក្មេងៗ បានធ្វើសំលេងរបស់ពួកគេដូចជាសំលេងរោទិ៍ របស់ Galaxy Note 10.1 ជាសកម្មភាពខ្លីៗ ដើម្បីផ្សាយពាណិជ្ជកម្មដាក់នៅលើគេហទំព័ររបស់ពួកគេ កាលពីដើមខែកុម្ភៈនេះ ដែលវាអាច មានន័យថា ជាគំនិតមួយគាំទ្រឲ្យ Samsung ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។
    គួរបញ្ជាក់ថា BGR បានចេញរបាយការណ៍កាលពីខែ ធ្នូរ ឆ្នាំ២០១១ ថា Samsung នឹងបង្ហាញ tablet ទំហំ ១១,៦ អ៊ីញផ្សេងមួយទៀតផងដែរ ដោយវាអាចបង្ហាញរូបភាពបានទំហំ 2,560 x 1,600-pixel មានអង្គគណនា a dual-core Exynos 5250 CPU ល្បឿន2GHz៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.