នៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកថ្ងៃដំបូង ដែលត្រូវថ្ងៃទី ២៧ នេះ ក្រុមហ៊ុន Sony បានបញ្ចេញទូរស័ព្ទស៊េរីថ្មីរបស់ខ្លួនចំនួន ២ ស៊េរីគឺទូរស័ព្ទ Sony Xperia P និង Xperia U សម្រាប់ប្រកួតប្រជែងទីផ្សារទូរស័ព្ទពិភពលោកក្នុងឆ្នាំថ្មីនេះ។ នេះដោយយោងតាមគេហទំព័រ BGR។
ទូរស័ព្ទស៊េរីថ្មី Sony Xperia U មានលក្ខណៈពិសេសមួយចំនួនដូចជា អេក្រង់ Reality ទំហំ ៣,៥ អ៊ីញ, Dual-core processor ល្បឿន, និងកាមេរ៉ាទំហំ 5 MP ដែលមានសមត្ថភាពចាប់យករូបភាពទាំង 2D និង 3D។
រីឯ Sony Xperia P វិញមានកាមេរ៉ា White Magic ទំហំ ៤ អ៊ីញ ដែល Sony អះអាងថាអាចផ្ដល់ពន្លឺភ្លឺជាងអេក្រង់ធម្មតារហូតដល់ទៅ ២ ដង និងអាចមើលបានយ៉ាងច្បាស់ទៅស្ថិតនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់ក៏ដោយ។ ចំពោះលក្ខណៈពិសេសផ្សេងៗទៀតរបស់ Xperia P មានដូចជា Dual-core processor ល្បឿន 1GHz កាមេរ៉ា 8 MP អាចថត Video HD បាន, មាន NFC, HDMI-out និងប្រអប់អាលុយមីញ៉ូម។
ក្រុមហ៊ុន Sony បានអះអាងថា ទូរស័ព្ទទាំងពីរនេះនឹងបាន Upgrade ទៅ Android 4.0 បន្ទាប់ពីពិធីសម្ពោធនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមទូរស័ព្ទ Xperia របស់ក្រុមហ៊ុន Sony ទូរស័ព្ទ Sony Xperia S មានកាមេរ៉ារហូតដល់ 12 MP រីឯទូរស័ព្ទស៊េរីថ្មីនេះមានកាមេរ៉ាតែ 5 MP និង 8 MPប៉ុណ្ណោះ។
តើ Sony មានសង្ឃឹមថាអាចប្រើទូរស័ព្ទទាំងពីរនេះដើម្បីដណ្ដើមយកចំណែកទីផ្សារពីកណ្ដាប់ដៃរបស់ក្រុមហ៊ុនធំៗដូចជា Apple និង Samsung បានដែរឬទេ?
រូបភាព៖ Androidguys.com
តើ Sony មានសង្ឃឹមថាអាចប្រើទូរស័ព្ទទាំងពីរនេះដើម្បីដណ្ដើមយកចំណែកទីផ្សារពីកណ្ដាប់ដៃរបស់ក្រុមហ៊ុនធំៗដូចជា Apple និង Samsung បានដែរឬទេ?
រូបភាព៖ Androidguys.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.