កាលពីថ្ងៃអាទិត្យម្សិលមិញនេះក្រុមហ៊ុន Samsung បានបង្ហាញគ្រួសារ Galaxy ស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Samsung Galaxy Beam ជា smartphone ដំបូងដែលបានភ្ជាប់មកជាមួយ projector សម្រាប់បង្ហាញរូបភាពទៅលើផ្ទាំងសំពត់ស។ នេះដោយយោងទៅតាមគេហទំព័រ androidguys។
Galaxy Beam ថ្មីនេះជាកំណែប្រែថ្មីចេញពី Galaxy Beam ដែលបានចេញលក់កាលពី ៣ឆ្នាំមុន តែបានបន្ថែមនូវលក្ខណៈសម្បត្តិជាច្រើនដែលធ្វើឲ្យ smartphone ស៊េរីថ្មីនេះកាន់តែទំនើបមួយកម្រិតទៀត។
លក្ខណៈសម្បត្តិរបស់ Galaxy Beam មានដូចជា៖
- អេក្រង់ទំហំ ៤អ៊ីញ resolution 480 x 800 WVGA display
- CPU dual-core ទំហំ 1GHz
- RAM ទំហំ 1GB
- កាមេរ៉ាក្រោយទំហំ 5MP និងមុខទំហំ 1.3MP
- ប្រើប្រព័ន្ធប្រតិបត្តិការ Gingerbread (Android 2.3)
- ប្រើ BlueTooth ជំនាន់ 3.0
- ប្រើ MicroUSB, USB 2.0, រន្ធដោតកាស headset jackទំហំ ៣,៥ ម.ម
- ទំហំផ្ទុកទិន្នន័យ8GB តែមានរន្ធ MicroSD សម្រាប់បន្ថែមទំហំដល់ 32GB
- ថ្មប្រភេទ2000 mAh battery
- Projector ប្រភេទ15 lumen អាចបង្ហាញរូបភាពគុណភាព HD ៥០ អ៊ីញ wide 720p

ប្រភពខាងលើមិនបានប្រាប់ពីតម្លៃ និងកាលបរិច្ឆេទចេញលក់នៅឡើយទេ តែបានបញ្ជាក់ថានឹងចេញលក់ក្នុងពេលឆាប់ៗនេះហើយ៕
រូបភាព៖ www.theverge.com
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.