បន្ទាប់ពីបានបើកសម្ពោធ និងចេញលក់Tablet ម៉ូដែលGalaxy Tab 7.0 Plus ប៉ុន្មានថ្ងៃដើម្បីចរាចរលើទីផ្សារកម្ពុជារួចមក ខ្សែស្រឡាយGalaxy មួយម៉ូដែលផ្សេងទៀតម៉ាក Galaxy Tab 2 10.1ក៏បានប្រកាសចេញជាផ្លូវការនៅក្នុងសមាជទូរស័ព្ទពិភពលោក ២០១២ ដែលប្រារព្ធឡើងនៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ ដែលនេះជាថ្ងៃទីមួយហើយ សម្រាប់ពិធីប្រចាំឆ្នាំ ដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ ០១ មីនា។
Android ICS (Android 4.0) Tablet អេក្រង់ទំហំជាង ១០ អ៊ីញប្រភេទAMOLED អាចDisplay រូបបានក្នុងទំហំ 1 280x 800pxទម្ងន់ ៥៨៨ក្រាម និងកម្រាស់ ៩.៧មម។ ងាកមកមើលល្បឿនដំណើរការCPU 1GHz ប្រភេទDual-core កាមេរ៉ា ៣MP ផ្នែកខាងក្រោយ និងផ្នែកខាងមុខ ក៏បានបំពាក់បន្ថែមសម្រាប់មុខងារVideo Calling។
Talbet Galaxy Tab 2 10.1 មានពីរជម្រើសគឺ ១៦ និង៣២GB ក្រៅពីនេះម៉ាស៊ីនដែលនឹងចេញលក់លើទីផ្សារនាពេលបន្ទាប់ខាងមុខនេះក៏អាចបន្ថែមអង្គចងចាំប្រភេទ microSD។ សម្រាប់តម្លៃវិញតំណាងSamsung មិនទាន់ប្រកាសជាសាធារណៈថា លក់ក្នុងតម្លៃណានៅឡើយទេ។
ផលិតផលTalbet ដែលក្រុមហ៊ុនកូរ៉េមួយនេះបានចេញលើទីផ្សារកន្លងមករួមមាន Galaxy Tab 7.7តម្លៃលើទីផ្សារកម្ពុជាគិតត្រឹមចុងខែ កុម្ភៈ ២០១២នេះ ប្រហាក់ប្រហែល(590$), Tab 8.9(460$), Tab 10.1(580$), Galaxy Tab 7.0 plus(499$), កូនកាត់Smartphone-Talbet Galaxy Note អេក្រង់5.3”(650$) និងពេលនេះGalaxy Tab 2 10.1ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid Version 4.0 ឬអាចហៅបានថា Android Ice Cream Sandwich (ICS)។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.