នៅក្នុងព្រឹត្តិការណ៍សមាជ ទូរស័ព្ទពិភពលោក (MWC) ក្រុមហ៊ុន HTC បានប្រកាសទូរស័ព្ទស៊េរី HTC One ចំនួនបីស៊េរីថ្មីៗរួមមាន HTC One X, One S និង HTC One V។ អ្វីដែលពិសេសនៅក្នុងទូរស័ព្ទទាំងបីនេះគឺ Sense និង Android តែម្តង។ នេះដោយយោងតាមគេហទំព័រ Androidguys ដែលបានចុះផ្សាយនៅថ្ងៃនេះ។
ទូរស័ព្ទដំបូងគេគឺ HTC One X ដែលមានលក្ខណៈពិសេសៗដូចជា Tegra 3 quad-core processor ដែលប្រើប្រាស់បច្ចេកវិទ្យា 4-Plus-1 របស់ NVIDIA, មានអេក្រង់ HD ទំហំ ៤,៧ អ៊ីញ Resolution 720p, កាមេរ៉ាក្រោយទំហំ 8MP អមដោយកាមេរ៉ាមុខទំហំ 1.3 MP ដែលអាចថតវីដេអូក្នុងកម្រិត 720p, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich, មាន HTC Sense 4, RAM 1GB និងអង្គចងចាំខាងក្នុងទំហំ 32GB។ HTC One X ត្រូវបានរំពឹងថានឹងសម្ពោធនៅខែមេសាខាងមុខ។
ទូរស័ព្ទទីពីរគឺ HTC One S ដែលមានអក្សរកាត់ S មានន័យថាស្ដើង ហើយជាទូរស័ព្ទស្ដើងបំផុតរបស់ HTC។ HTC One S មានអេក្រង់ទំហំ ៤,៣ អ៊ីញ Resolution 960×540, Qualcomm dual-core processor ល្បឿន 1.5GHz, RAM 1GB, ប្រព័ន្ធប្រតិបត្តិការ Android 4.0 អមដោយ Sense 4, កាមេរ៉ាក្រោយទំហំ 8MP អាចថតវីដេអូបានក្នុងកម្រិត 1080p ដែលមានកាមេរ៉ាមុខប្រភេទ VGA និងមានកម្រាស់ ៧,៩ ម.ម (៨,៧ ម.ម ជាចំណុចក្រាស់បំផុតរបស់ទូរស័ព្ទនេះ)។ រូបរាងរបស់ HTC One S ត្រូវបានរចនាឡើងពីអាលុយមីញ៉ូម ដែលស្រោបពីក្រោយដោយ Micro Arc Oxidation ដែលអាចធន់នឹងការកូតទៀតផង។ទូរស័ព្ទនេះប្រើថ្ម 1650 mAh ដែលមានអាចដកចេញបានឡើយ ហើយអង្គចងចាំខាងក្នុងទំហំ 16GB។
ទូរស័ព្ទចុងក្រោយគឺ HTC One V ហើយទូរស័ព្ទនេះមានអេក្រង់ SLCD2 ទំហំ ៣,៧ អ៊ីញ Resolution 480×800, processor single-core ល្បឿន 1GHz, RAM 512MB, អង្គចងចាំខាងក្នុង 4GB, ប្រព័ន្ធប្រតិបត្តិការ Android 4.0 អមដោយ Sense 4, កម្រាស់ ៩,២៤ ម.ម និងកាមេរ៉ាក្រោយទំហំ 5MP ដោយមានកាមេរ៉ាមុខផងដែរ។
ទាំងនេះគឺជាទូរស័ព្ទស៊េរីថ្មីៗដែល HTC បានបង្ហាញនៅ MWC ឆ្នាំនេះហើយ។ តើប្រិយមិត្តមានចាប់អារម្មណ៍មួយណាទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.