តាំងបង្ហាញបង្គន់ដែលត្រូវបានធ្វើឡើងពីឥដ្ឋ កាលពី ៤.០០០ ឆ្នាំមុន រួមជាមួយនិងចាន
បង្គន់បុរាណនានា ក្រៅពីនេះក៏មានចានឡាបូលាងមុខ ចានឡាបូសម្រាប់នោម ព្រមទាំង
មានតាំង toilet បច្ចេកវិទ្យាទំនើបដែលត្រូវបានដាក់នៅលើយានអាវកាស។
សារមន្ទីរ toilet Sulabh ប្រមូលផ្ដុំនូវចានបង្គន់របស់ប្រទេសជាច្រើននៅក្នុងពិភពលោក ចាប់
ពីយុគសម័យមុនគ្រិស្ដសករាជ។ អ្នកបង្កើតសារមន្ទីរនេះ គឺលោក Bindeshwar Pathak ក្នុង
បំណងដើម្បីរក្សានូវប្រភេទបង្គន់ទាំងឡាយរបស់មនុស្សជាតិ។
បើទោះជាទំហំនៃសារមន្ទីរ មិនធំប៉ុន្មាន ប៉ុន្ដែឧបករណ៍ដែលត្រូវបានដាក់តាំងនៅក្នុងសារ
មន្ទីរ toilet Sulabh នេះ មានភាពសម្បូរបែប។ នៅក្នុងសារមន្ទីរនេះ ក៏មានដាក់បង្ហាញបង្គន់
របស់ប្រទេសឥណ្ឌាដែលត្រូវបានធ្វើឡើងពីឥដ្ឋ និងមានអាយុកាល ៤.០០០ឆ្នាំ ក្រៅពីនេះ
ក៏មានចានឡាបូលាងមុខ ចានឡាបូសម្រាប់នោម ព្រមទាំងមានដាក់តាំង toilet បច្ចេកវិទ្យា
ទំនើបដែលត្រូវបានដាក់នៅលើយានអាវកាសទៀងផង។
នៅក្នុងរយៈពេល ១៣ ឆ្នាំកន្លង ចាប់តាំងពីត្រូវបានបង្កើតឡើង សារមន្ទីរនេះតែងទទួលភ្ញៀវ
ដោយមិនយកប្រាក់ គេធ្វើបែបនេះគឺដើម្បីអោយមនុស្សទូទៅយល់អំពីសារសំខាន់នៃបង្គន់
ក្នុងប្រវត្តិសាស្ដ្រនៃការរីកចំរើនរបស់មនុស្សជាតិ។ ជារៀងរាល់ឆ្នាំ សារមន្ទីរនេះបានទាក់
ទាញភ្ញៀវមកទស្សនាជាមធ្យមចាប់ពី ៣.០០០ ទៅ ៥.០០០នាក់។ នៅពេលមានប្រទេស
ណាមួយជូនចានបង្គន់ដែលមានលក្ខណៈបែបប្រទេសមួយនោះ សារមន្ទីរនេះនឹងដោតទង់
ជាតិរបស់ប្រទេសនោះបន្ថែមទៀត៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.