នៅ​ថ្ងៃ​Valentine អ្នកណា​ខ្លះ​គិត​ដល់​រឿង​រៀបការ?

Posted on
  • Monday, February 13, 2012
  • by
  • angco.co
  • in
  • Labels:

  • យុវវ័យ​មួយ​ចំនួន​ដែលSabayបាន​ជួប​នៅ​ព្រឹកមិញ​នេះ​មាន​ចំណាប់​អារម្មណ៍​ខុសគ្នា​ជុំវិញ​ថា នៅ​ពេល​ជួប​មនុស្ស​ដែល​គេ​ស្រលាញ់ គេ​ពិតជា​គិត​ទៅ​ដល់​រឿង​រៀបការ​មែន​រឺ​យ៉ាងណា?
    “​ខ្ញុំ​ក៏​ជា​យុវវ័យ​តែ​ខ្ញុំ​គិត​ថា​យុវវ័យ​ចែក​ចេញ​ជា​បី​ប្រភេទ​ មិន​ដូចគ្នា​ទេ​បង មួយ​គឺ​យុវវ័យ​ឈាម​រាវ និង​ភ្លើតភ្លើន។អ្នក​ខ្លះ​១៧ រឺ១៨ឆ្នាំសោះចេះមានសង្សាទារម៉ែការប្រពន្ធខ្លាចគេ​ឆក់​នារី​នោះ​បាត់។ដល់​ពេល​សួរ​ថា ពេល​ការ​រួច​ពឹង​អ្វី គេ​ហ្នឹង​ឆ្លើយ​ថា អាច​ចាប់ផ្ដើម​តស៊ូ​ពី​បាត​ដៃ​ទទេ។សម្រេច​ទៅ​គឺ​គ្មាន​គោលដៅ​ជីវិត​អី​ទាំងអស់​។”សម្ដី​របស់​សុង ទូច អាយុ​២៤​ឆ្នាំ​ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។
    និស្សិត​រូប នេះ​បន្ថែម​ថា “តែ​ខ្ញុំ​យល់​ថា ​​ភាព​ចាស់​ទុំ​ចិត្ត​គំនិត​ជា​​​​ កត្តា​នាំ​អោយ​ជោគ​ជ័យ​​អាពាហ៍ពិពាហ៍​​។លក្ខខ័ណ្ឌ​​សំខាន់ៗ​​​​មួយ​ចំនួន​​ដែល​អាច ជួយ​​អោយ​យើង​​មាន​ សុភមង្គល​ក្នុង​ជីវិត​ដូចជា​ភាព​ចាស់​ទុំ​ ចេះ​គិត​វែង​ឆ្ងាយ អត់​អោន ចេះ​ទទួល​ខុស​ត្រូវ មាន មុខរបរ ត្រឹមត្រូវ”។

    រូបថត បរទេស
    ដូច្នេះ យុវនារី​លាង កល្យាណ សិក្សា​ផ្នែក​កុំព្យូទ័រ​ក្រៅ ម៉ោង​នៅ​មជ្ឈមណ្ឌល​បាក់ ទូក​២៤​បង្ហាញ​ពី​មតិ​ផ្ទាល់​ខ្លួន​ដែរ ថា​យុវវ័យ​​​ខ្លះ​គិត​ថា​ការ​រៀបការ​ជា​រឿង​ធម្មតា អោយ​តែ​ស្រលាញ់​ពេញចិត្ត​គ្នា​ដូច្នេះ​គេ​ព្យាយាម​កសាង​ស្នេហា​ជា​មុន ពិសេស​នៅ​ថ្ងៃ​បុណ្យ​ក្តី​ស្រលាញ់។”គេ​គិត​ថា​​ជា​ថ្ងៃ​ត្រូវ​យល់ចិត្ត​គ្នា​អោយ​បាន​សិន ហើយ​សង្ឃឹមថា​ការ​រៀបការ​អាច នឹង​កើតឡើង​ងាយស្រួល​ដូច គេ​និយាយ ថា​ស្រលាញ់​គ្នា​អញ្ចឹង គេ​ភ្លេច​គិត​ពី​លក្ខខណ្ឌ​គ្រួសារ ថា​តើ​ចុះ​សម្រុង​រឺ​អត់ លក្ខខណ្ឌ​លុយ​កាក់​ចំណូល ហើយ​នៅ​ពេល​ភាគី​ខាង ប្រុស​និយាយ ថា​នឹង​សន្យា​រៀបការ​ភាគី​ខាង ស្រីៗ​ច្រើន​តែ​ជឿ​ភ្លាម !ខ្ញុំ​ចង់​អោយ​នារី​យើង​ពិចារណា​ឡើងវិញ​ពី​រឿង នេះ​យក​ល្អ​ការ​ដើរលេង​មិន គួរ​មាន​តែ​ពីរ នាក់​តទល់​ទេ វា​នាំ​អោយ​ងាយ​លង់​ជឿ​ពាក្យ​គេ”។
    កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ នារី លោក​ជំទាវ អ៊ឹង កន្ថាផាវី បាន​លើកឡើង​ទៅ​កាន់​យុវវ័យ​នានា​ថា​​ប្រសិន​បើ​យុវវ័យ​​ហ៊ាន​ប្រគល់​ខ្លួនប្រាណ​នៅ​ថ្ងៃValentine ​នឹងបង្ក​ឲ្យ​សង្គម​ជួប បញ្ហា​កាន់តែ​ខ្លាំង​ពិសេស​សម្រាប់​ស្រទាប់​យុវវ័យ​ដែល​ជា​ធនធាន​ដ៏​មាន​តម្លៃ​រ​បស់​ជាតិ។ប្រការ​នេះ​អាច​ជា​ការ​ដាស់​អារម្មណ៍​យុវវ័យ​បាន​មួយ​ចំណែក ប៉ុន្តែ​យុវជន មិន កុម្ភៈ លើកឡើង​ប្រាប់​Sabayនៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ជាទូទៅ​យុវនារី​តែងតែ​លង់​ចិត្ត​​ជា​ខ្លាំង​នៅ​ពេល​​នាង​ត្រូវ​បាន​ភាគី​ខាង​ប្រុស​សន្យា​រៀបការ​។
    “បុរស​ដឹង ថា​នារី​ៗ​តែងតែ​រំភើប​ណាស់​ប្រសិនបើ​ដឹង​ថា​មាន​បុរស​ណា​ម្នាក់​ចង់បាន​នាង​ជា​គូរ​អនាគត​នាង ជឿ​ភ្លាម​ថា​គេ​ស្រលាញ់​នាង​ពិតៗ ពិសេស​បុរស​ដែល​នាង​កំពុង​មាន​ចិត្ត​ជាមួយ ដូច្នេះ​ខ្ញុំ​ហ៊ាន​និយាយ​ថា ការសន្យា​រៀបការ​របស់​បុរស​ក្នុង ថ្ងៃនេះ​ភាគច្រើន​គ្រាន់​តែ​ជា​លេស​ដើម្បី​ធ្វើ​អោយ​នាង​ទន់ចិត្ត មិនសូវ​ប្រុងប្រយ័ត្ន តែ​ប៉ុណ្ណោះ!រឿង​រៀបការ​គេ​ស្រួល​និយាយ ណាស់ តែ​ប្រសិន​បើ​បុរស​នោះ​បាន​ស្គាល់​ខ្លួន​ប្រាណ​នាង​ហើយ ភាគរយ​ដែលគេ​គិត ថា​នៅ​រៀបការ​ជាមួយ នាង​គឺ​នៅ​តិច​មែនទែន”។​​
    ជា​មួយ​គ្នា​នោះ គង់​សុផលអាយុ២៣ឆ្នាំមុខរបស់លក់CDនៅ​ហាង​ខ្មែរ​សោន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​”ភាគច្រើន​យើង​សម្រេច​ចិត្ត​រៀប​ការ​លុះ​ត្រា​បាន​សម្រេច​គោល​បំណង​ក្នុង ​ជីវិត​ដូច​​ជា​ការ​បន្ត​​សិក្សា​​បរិញ្ញាបត្រ​រឺ​មួយ​មាន​ការ​ងារ​សម​ល្មម​លែង​ចាយ​លុយ​ឳពុក​ម្តាយដូច្នេះសុមមិត្តនារីមើលផងថា តើ​បុរស​ដែល​លើក​រឿង​រៀបការ​មក​និយាយ​ហ្នឹង​មាន​លក្ខណៈ​សម្បត្តិ​អស់​ហ្នឹង​ហើយ​រឺ​នៅ ពិសេស​ទោះ​ជា​គេ​មាន​ហើយ​ក៏​ដោយ​គេ អាច​សន្យា​អញ្ចឹង​ៗ​ជាមួយ​ស្រី​ផ្សេង​ដែរ សូម​ចាំ​ថា បុរស​ដែល​ពិត​ជា​ចង់​បាន​នាង​ជា​ភរិយា គេ​នឹង​មិន​ធ្វើអ្វី​អោយ​នាង​ខូចខាត​ទេ កាន់តែ​មិននាំ​នាង​ទៅ​កន្លែង​ផ្ដេសផ្ដាស​ទៀត​”។
    ស្តាប់​លឺ​យោបល់​យុវជន​យើង​ច្រើន​គ្នា​អញ្ចឹង​ហើយ តើ​នារី​ៗ​មាន​យោបល់​អ្វី​ដែរ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.