Apple បើក​ការ​វាយ​លុក​ថ្មី​ប្រឆាំង​ Samsung

Posted on
  • Monday, February 13, 2012
  • by
  • angco.co
  • in
  • Labels:

  • គេហទំព័រ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន Apple បាន​រៀបចំ​ពាក្យ​បណ្តឹង​ថ្មី​មួយ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​សមរភូមិ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​កាន់​តែ​ក្តៅ​គគុក​ថែម​ទៀត ហើយ​លើក​នេះ​ការ​វាយលុក​គឺ​ផ្តោត​លើ​ទូរស័ព្ទ​ស៊េរី​ថ្មី​ចុង​ក្រោយ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Google។
    ក្រុមហ៊ុន Apple បាន​ស្នើ​សុំ​ឲ្យ​​តុលាការ​សហព័ន្ធ​នៅ California ហាម​ឃាត់​ក្រុមហ៊ុន Samsung កុំ​ឲ្យ​លក់​ទូរស័ព្ទ Galaxy Nexus នៅ​ក្នុង​ទីផ្សារ​ ដោយ​ឈរ​លើ​ហេតុផល​ថា​ទូរស័ព្ទ​នេះ​បាន​រំលោភ​បំពាន​ប៉ាតង់​ចំនួន​ ៤ ដោយ​រាប់​បញ្ចូល​ទាំង​មុខងារ​ស្វែងរក​ដោយ​ប្រើ​សំឡេង​ផង​ដែរ។
    ​នៅ​ក្នុង​ពាក្យ​បណ្ដឹង​កាល​ពី​សប្តាហ៍​មុន​នៅ San Jose ក្រុមហ៊ុន Apple បាន​លើក​ឡើយ​ថា Galaxy Nexus បាន​រំលោភ​លើ​ប៉ាតង់​ដែល​អតិថិជន​ភាគ​ច្រើន​រំពឹង​ថា​នឹង​ឃើញ​ពី Apple។ ប៉ាតង់​ទាំង​នោះ​រួម​មាន សមត្ថភាព​បើក​ទូរស័ព្ទ​ដោយ​រំកិល​រូបភាព និង​ការ​ស្វែងរក​ព័ត៌មាន​ដោយ​ប្រើ​សំឡេង។
    ជុំវិញ​រឿង​នេះ​ Samsung បាន​និយាយ​នៅ​ក្នុង​ការ​ថ្លែង​សន្ទរកថា​មួយ​ថា “យើង​បន្ត​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​យើង និង​ការពារ​ពី​ការ​ទាមទារ​របស់​ Apple ដើម្បី​សម្រេច​ឲ្យ​បាន​ការ​រីក​ចម្រើន​ជា​លំដាប់​នៅ​ក្នុង​ពាណិជ្ជកម្ម​ទំនាក់ទំនង​ទូរស័ព្ទ”។
    គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ករណី​ប្តឹងផ្តល់​នៅ​ California នេះ Apple និង Samsung បាន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​ប្រមាណ ២០ ករណី ដែល​កើត​ឡើង​យ៉ាង​តិច​ ១០ ប្រទេស ហើយ​ទាំង​នេះ​សុទ្ធ​តែ​ធ្វើ​ឡើង​ដើម្បី​ដណ្តើម​អំណាច​គ្នា​ក្នុង​ទីផ្សារ​ Smartphone និង tablet ក្នុង​ពិភពលោក៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.