Vespa ជំនាន់​ថ្មី​រំលឹក​ជំនាន់​ចាស់

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • Vespa ជា​ឈ្មោះ​ម៉ូតូ​ ដែល​មិត្ត​យុវវ័យ​ នៅ​សម័យ​ទសវត្សរ៍​៨០​ធ្លាប់​ឮ  និង​មាន​ឃើញ​បើកបរ​នៅ​លើ​ដង​ផ្លូវ​ទាំង​ឡាយ​ក្នុង​ ទីក្រុង​ភ្នំពេញ។ ក្រោយ​ពេល​បាត់​ឈ្មោះ​  មួយរយៈ​ពេល​នេះ​ Vespa ម៉ូដែល​ថ្មីៗ ប្រកប​ដោយ​ភាព​ឡូយ​ឆាយ​​  រួម​ជាមួយ​ការ​បំពាក់​បច្ចេកវិទ្យា​​  កាន់​តែ​ទំនើប​ៗ បាន​បង្ហាញ​វត្តមាន​សាជាថ្មី​  ដើម្បី​រំលឹក​អនុស្សាវរីយ៍​ចាស់​  និង​ចូលរួម​ប្រជែង​ទីផ្សារ​ម៉ូតូ​ក្នុង​ប្រទេស​កម្ពុជា។
    មានលក់​នៅ​ក្រុមហ៊ុន Neshuraqu (Cambodia) Co.,LTD
    VESPA LX-125ie ម៉ូដែល​ថ្មី​​នេះ​គឺ​ជា​ផលិតផល​ចេញ​ពី​រោង​ចក្រ PIAGGIO របស់​ប្រទេស​អ៊ីតាលី​ដែល​ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​ អាច​បំពេញ​តាម​តម្រូវចិត្ត​របស់​យុវវ័យ​សម័យ​ថ្មីដែល​និយម​ម៉ូតូ​លេខ​អូតូ។ VESPA LX-125ie ជា​ប្រភេទ​ម៉ូតូ​អូតូ ប្រើ​ប៊ិច ស៊ីឡាំង ១២៤សង់​ទីម៉ែត្រគូប និង​កម្លាំង១២៥សេសេ ច្រាន ៤ តង់​ដែល​ផ្ដល់​សន្ទុះ​បើកបរ​បាន​​លឿន។
    តួ​ខ្លួន​ផលិត​ឡើង​ដោយ​ដែក​ថែប​យ៉ាង​រឹងមាំ រី​ឯ​ចង្កៀង​មុខ​ត្រូវ​គេ​រចនា​ឡើង​រាង​មូល​ស្រោប​ដោយ​កញ្ចក់​ព័ទ្ធ​ស៊ុម​ដោយ​ដែក​ក្រូមេ និង​មាន​អំពូល​ភ្លើង​ពីរ​គ្រាប់​​ជាមួយ​ចាន​​គ្រីស្តាល់។ ចំណែក​ប្រអប់​ដាក់​សម្ភារៈ​គឺ​ធំ​ទូលាយ​អាច​ផ្ទុក​សម្ភារៈ​តូច​ធំ​បាន​តាម​តម្រូវ​ការ ជាពិសេស​អាច​ផ្ទុក​មួក​សុវត្ថិភាព​បាន​ថែម​ទៀត​ផង។ កុងទ័រ​ត្រូវ​គេ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មី​អាច​ឲ្យ​គេ​ដឹង​​ពី​កំហុស​ឆ្គង​​កើត​ឡើង​ចំពោះ​គ្រឿង​ម៉ាស៊ីន និង​មាន​ភ្ជាប់​​នាឡិកា​ប្រាប់​ពេល​វេលា​ដ៏​ទំនើប​ផង​ដែរ។
    VESPA LX-125ie ប្រព័ន្ធ​សោ​ប្រើ Chip និង​ប្រើ​លេខ​កូដ​ដែល​នេះ​អាច​បង្កើន​ទំនុកចិត្ត​ពី​​រឿង​ចោរកម្ម ឬ​ការ​បាត់​បង់​ដោយ​ប្រការ​ណា​មួយ។ វា​ក៏​ត្រូវ​បាន​ផលិត​ឡើង​ស្រប​តាម​ស្តង់ដា Euro 3 ដែល​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ផ្សែង​ពុល​ការ​ពារ​បរិស្ថាន​បាន​ផង​ដែរ។
    VESPA LX-125ie មាន​ច្រើន​ពណ៌​ច្រើន​ជម្រើស​។ សម្រាប់​តម្លៃ​វិញ​ម៉ូដែល​នេះ​គឺ ៣១៥០ ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រឿង៕
    យ៉ាង​ម៉េច​ដែរ​តម្លៃ​នេះ​ សម​ជាមួយ​​រូបរាង​និង​ប្រសិទ្ធភាព​របស់​វាដែរ​ឬ​ទេ!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.