សំឡេងសត្វចាបយំគ្រលួចតាមបង្អួច សំឡេងស្លឹកឈើបក់រវិចៗ គួបផ្សំនឹងខ្យល់អាកាសដ៏បរិសុទ្ធ និងសភាពស្ងប់ស្ងាត់មិនមានអ្នករំខាន ធ្វើឲ្យមនុស្សជាច្រើននាសហសម័យនេះចង់គេចចេញជីវភាពទីក្រុងដ៏មមាញឹក សំឡេងរថយន្តដ៏កងរំពង និងការងារដ៏គួរឲ្យតប់ប្រមល់។ ក្រៅពីឱកាសការងារ ការអប់រំកម្រិតខ្ពស់ និងភាពស៊ីវីល័យ ការរស់នៅជីវិតសាមញ្ញបែបជនបទបានផ្ដល់អត្ថប្រយោជន៍ជាច្រើន។
នាង Jenifer Aniston តារាភាពយន្តដ៏ល្បីល្បាញក្នុងពិភពហូលីវូដវ័យ ៤៣ឆ្នាំ
បរិស្ថានជុំវិញដ៏ស្រស់ត្រកាលបែបធម្មជាតិ រួមជាមួយខ្យល់អាកាសដ៏បរិសុទ្ធ ញ៉ាំងឲ្យការរស់នៅជីវិតបែបសាមញ្ញប្រៀបបានទៅនឹងការលំហែអារម្មណ៍គ្រប់ពេលវេលា។ បន្ថែមពីនេះ អាហារដែលត្រូវបានដាំដុះដោយធម្មជាតិ ជួយឲ្យសុខភាពលោកអ្នកមានភាពប្រសើរពុំសូវមានជំងឺតម្កាក់មកបៀតបៀនឡើយ។ នៅពេលដែលសុខភាពផ្លូវកាយប្រសើរហើយ សុខភាពផ្លូវចិត្តក៏នឹងប្រសើរដូចគ្នា ព្រោះលោកអ្នកបានសម្រាកខួរក្បាលពីការងារដ៏សែនមហាញឺក និងភាពតានតឹងក្នុងអារម្មណ៍។
ទន្ទឹមគ្នានេះ បើក្រឡេកមើលបញ្ហាសន្តិសុខសុវត្ថិភាព គឺមានភាពល្អប្រសើរជាងនៅទីក្រុង។ មនុស្សរស់នៅទីជនបទច្រើនមានភាពរួសរាយរាក់ទាក់ ការយកចិត្តទុកដាក់ ជាមួយញាតិមិត្តជិតខាង ហើយការចំណាយក៏មិនថ្លៃដែរ។
តើប្រិយមិត្តយល់យ៉ាងណានឹងការចំណាយជីវិតបែបសាមញ្ញបែបនេះ? តើចង់រស់នៅជីវិតបែបនេះដែរឬទេ? នាង Jenifer Aniston តារាភាពយន្តដ៏ល្បីល្បាញក្នុងពិភពហូលីវូដ បានគេចចេញពីជីវិតដ៏គួរឲ្យធុញថប់បែបទីក្រុងមករស់នៅក្នុងជីវភាពធម្មតាជាមួយនឹងអ្នកភូមិមួយកន្លែងដែលមនុស្សម្នាក់ៗ សំលឹងមើលពិភពលោកតាមរបៀបប្លែកៗពីគ្នា។ តើការបោះបង់លុយកាក់ ផ្ទះស្កឹមស្កៃ និងសំលៀកបំពាក់ល្អៗ ធ្វើឲ្យជីវិត Aniston ប្រសើរ ឬកាន់តែអួរអាប់ជាងមុន? តើជីវិតបែបធម្មតានឹងផ្ដល់សុភមង្គលដល់នាងឬយ៉ាងណា? ជួបជាមួយ Jenifer Aniston តារាស្រីដ៏ស្រស់ស្អាតប្រកបដោយទេពកោសល្យ និងបកស្រាយរាល់ចម្ងល់ខាងលើក្នុងរឿង Wanderlust ដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនៅរោងភាពយន្ត The Cineplex។
សូមរីករាយនឹងរូបភាពមួយចំនួនក្នុងរឿង Wanderlust!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.