ថ្មីៗនេះក្រុមហ៊ុន Huawei បានបង្ហាញ Modem ស៊េរីថ្មី HiMini E369 ដែលមានរូបតូចបំផុតលើពិភពលោករបស់ខ្លួននៅសមាជទូរស័ព្ទពិភពលោក (MWC) 2012 ។ នេះដោយយោងទៅតាមគេហទំព័រ itechnews។
Modem ស៊េរីថ្មីនេះមានកម្រាស់ ៨ម.ម, ប្រើបានជាមួយប្រព័ន្ធ WCDMA/HSPA+ និង GSM/EDGE ជាមួយនឹងល្បឿន 21Mbps, ប្រើស្តង់ដារ USB connector, plug-and-play និងមាន៨ពណ៏សម្រាប់ជ្រើសរើសដូចជា៖ លឿង, ផ្កាឈូក, ត្រួយចេក, ផ្ទៃមេឃ, ស, ទឹកប៊ិច, ក្រហម និងប្រផេះ។
អ្វីដែលគួរឲ្យសោកស្ដាយនោះគឺប្រភពខាងលើមិនបានប្រាប់ពីតម្លៃនិងកាលបរិច្ឆេទចេញលក់ជាសាកលនោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.