កាលពិថ្ងៃទី១មិនា កន្លងមកនេះ Clinic វេះកាត់កែសម្ភស្ស មួយបានបង្ហាញ ពិលទ្ធផលនៃការ
បោះឆ្នោតស្ទង់មាតិមួយ លើប្រធានបទតារា ដែលមានមុខស្អាតជាង គេដែលបានទទួល
ចម្លើយពីសាធារណៈជន ជាច្រើនដោយការស្ទង់មាតិ នេះបានចាប់ផ្ដើមពី ថ្ងៃទី៣០មករាដល់
ថ្ងៃទី២៩កុម្ភះដែលមាន សហការីបានចាំសួរមាតិ សាធារណៈជនតាមផ្លូវ Myeongdong និង
ផ្លូវ Apgujeong ដែលជាផ្លូវពាណិជ្ជកម្ម ដ៏សំខាន់មានមនុស្សចេញ ចូលជាប់ជានិច្ច។
សាធារណៈជនភាគច្រើនបានគាំទ្រដល់នាង Jiyeon សមាជិកក្រុម T-ara ថានាងមាន
ផ្ទៃមុខធម្មជាតិដែលគួរអោយទាក់ទាញជាងតារាណាៗទាំងអស់។ សរុបជាលទ្ធផល
Jiyaon ទទួលបានការគាំទ្រ៤៣.២% ខណៈពេលដែល Seohyun សមាជិកក្រុម Girls'
Generation ឋិតនៅលេខ២ជាមួយនឹងសម្លេងគាំទ្រ២៧.២% ហើយនាង YoonA ជា
មិត្តរួមក្រុមឋិតនៅលេខ៣ជាមួយសម្លេងគាំទ្រ២៦.៧%។
នាយកគ្រិះស្ថាន Clinic វេះកាត់កែសម្ភស្សដែលជាអ្នកបង្កើតអោយមានការស្ទង់មាតិ
នេះឡើងបានប្រាប់ថា នារីៗទាំងនេះមានមុខដ៏ស្រស់ស្អាតពីធម្មជាតិគួបផ្សំជាមួយនឹង
ការតុបតែងដែលធ្វើអោយពួកនាងកាន់តែស្អាតមួយកំរិតទៀត ហើយបានក្លាយជាទី
ពេញចិត្តរបស់មនុស្សគ្រប់រូប។ ប្រភពពី៖ allkpop
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.