បេក្ខជន​ American Idol​ ពិការ​​​ត្រចៀក​ អាច​ជាប់​ទៅ​ជុំ​ Hollywood!

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • មិន​មាន​ការ​ប្រកាស​ថា​ មាន​ការ​ប្រែប្រួល​ ឬ​ឈុត​ឆាក​ការ​សម្ដែង​ថ្មី​ប្លែក​ក្នុង​កម្មវិធី​ប្រឡង​ច្រៀង​ខ្នាត​ធំ​របស់​អាមេរិក​American Idol​ ជំនាន់​ថ្មី​ទី​១១ ប្រចាំ​ឆ្នាំ​២០១២​នេះ​ទេ​ តែ​តាម​រយៈ​ការ​សម្ដែង​ខ្លី​នៅ​តាម​រដ្ឋ​នីមួយៗ​ ពិសេស​នៅ​ទីក្រុង​ឆ្នេរ​ Galveston​ ក្នុង​រដ្ឋ​ Texas​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​នេះ​ ជឿ​ជាក់​ថា​ប្រិយមិត្ត​ពិត​ជា​ប្លែក​អារម្មណ៍។
    បេក្ខជន​ Ramiro Garcia ដែល​កើត​មក​មិន​មាន​ត្រចៀក​​ មក​ចូលរួម​ប្រឡង​ ហើយ​បាន​ជាប់​ទៅ​ជុំ​ Hollywood​ ទៀត។
    បេក្ខជន​រូប​នេះ​ កើត​មក​មិន​មាន​ត្រចៀក​ទាំង​សង​ខាង​ ហើយ​មិន​អាច​ស្ដាប់​ឮ​ និង​និយាយ​បាន​ដូច​គេ​ឯង​ទេ។​ ពេល​មាន​អាយុ​៤​ឆ្នាំ​ Ramiro​ ទៅ​ទទួល​ការ​វះកាត់​ព្យាបាល​រយៈ​ពេល​យូរ​ ពោល​គឺ​វះកាត់​មួយ​លើក​ជា​ពីរ​លើក​ រហូត​បាន​ជោគជ័យ​ អាច​ស្ដាប់​ និង​និយាយ​បាន។​ មិន​ត្រឹម​តែ​ប៉ុន​នេះ​  Ramiro​ ថែម​ទាំង​អាច​ច្រៀង​បាន​ រហូត​ឈ្នះ​ចិត្ត​គណៈកម្មការ​ Jennifer Loez, Steven Taylor​ និង​ Randy Jackson​ ហើយ​អាច​ទៅ​ជុំ​ Hollywood​ ទៀត។
    សប្បាយ​ចិត្ត​ពេក​ Ramiro​ ក៏​រត់​ចេញ​ទៅ​រក​ក្រុម​គ្រួសារ។​ ឪពុក​របស់​ Ramiro​ រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​ ហើយ​ក៏​និយាយ​ប្រាប់​ពី​ប្រវត្តិ​ Ramiro​ ធំធាត់។​ គាត់​និយាយ​ថា​ “ខ្ញុំ​ចាំ​បាន​ពេល​វេជ្ជបណ្ឌិត​ថា​ Ramiro​ មិន​អាច​និយាយ​ និង​ស្ដាប់​បាន​ តែ​ឥឡូវ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​រក​អ្វី​ផ្ទឹម​គ្មាន​ទេ”។
    ជាមួយ​គ្នា​នេះ​ Ramiro​ និយាយ​ថា​ “ការ​ធំធាត់​របស់​ខ្ញុំ​គឺ​ពិបាក។​ ខ្ញុំ​កើត​មក​មិន​ធម្មតា​ដូច​គេ​ឯង​ទេ…​ ខ្ញុំ​អត់​មាន​ត្រចៀក​តាំង​ពី​កំណើត។​ អត់​មាន​អ្វី​ទាំង​អស់​នៅ​ត្រចៀក​ខាង​ឆ្វេង​ តែ​នៅ​ខាង​ស្ដាំ​ មាន​សាច់​ទង​ត្រចៀក។​ គេ​គិត​ថា​ខ្ញុំ​នឹង​ថ្លង់​ ហើយ​មិន​អាច​និយាយ​បាន​ តែ​ខ្ញុំ​មាន​រន្ធ​ និង​ក្រដាស​ត្រចៀក​ ដែល​បង្ក​ជា​លទ្ធភាព​ឱ្យ​ខ្ញុំ​អាច​ស្ដាប់​ឮ។​ ខ្ញុំ​ចាំ​បាន​ពេល​ត្រូវ​ទៅ​ទទួល​ការ​វះកាត់​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​បាន​ជោគជ័យ”។
    សង្ឃឹម​ថា​ប្រិយមិត្ត​ ពិសេស​អ្នក​កើត​មក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ កុំ​អស់​សង្ឃឹម​នឹង​ជីវិត​អី​ ព្រោះ​រឿងរ៉ាវ​អាច​នឹង​ក្លាយ​ទៅ​ជា​ល្អ​ប្រសើរ!
    ដោយ​ឡែក​ កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ជាមួយ​ Sabay​ ថា​តើ​ Ramiro Garcia​ អាច​ឡើង​ទៅ​ដល់​ជុំ​ផ្ដាច់​ព្រ័ត្រ​ដែរ​ឬ​ទេ?​ សូម​ជូនពរ​ Ramiro!

    ប្រភព​ និង​រូប៖ yahoo & dailymail



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.