អាមេរិក-ហ្វីលីពីន ពិភាក្សាគ្នា បង្កើនកិច្ច សហប្រតិបត្តិការ យោធា

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • វ៉ាស៊ីនតោនៈ មន្រ្តីជាន់ខ្ពស់ អាមេរិក និងហ្វីលីពីន បានពិភាក្សាគ្នា បន្តបង្កើន កិច្ចសហ ប្រតិបត្តិការយោធា ខណៈដែល រដ្ឋាភិបាល វ៉ាស៊ីតោន កំពុងតែព្យាយាម ពង្រឹងសម្ព័ន្ធមិត្ត នៅតំបន់អាស៊ី ដើម្បីទប់ទល់ ការកើនឡើង នូវអំណាចរបស់ចិន ។
    យោងតាម ព័ត៌មាន ពីគេហទំព័រ Channel News Asia បានឱ្យដឹង នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១២  ថា កិច្ចពិភាក្សាគ្នា នោះ បានធ្វើឡើង សម្រាប់គម្រោង កិច្ចសហប្រតិបត្តិការយោធា ដ៏ខ្លាំងក្លា ជាមួយប្រទេសហ្វីលីពីន សិង្ហបុរី និងអូស្រ្តាលី ខណៈ ដែលរដ្ឋាភិបាល វ៉ាស៊ីនតោន បានអនុម័ត នយោបាយយោធា ថ្មីមួយទៀត សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ។
    អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិក លោក វិចតូរៀ ណូលេន បាននិយាយ ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំ រវាង មន្រ្តីជាន់ខ្ពស់ អាមេរិក និងហ្វីលីពីន បានធ្វើឡើង ក្រោយពេល រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក លោក ហ៊ីឡារី គ្លីនតុន ធ្វើ ទស្សនកិច្ច នៅរដ្ឋធានីម៉ានីល កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ។
    លោក វិចតូរៀ ណូលេន បានលើកឡើងថា នេះនឹងជាឱកាសមួយទៀត សម្រាប់ជំនួយការ រដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក Peter Layoy ក្នុងការផ្តល់ព័ត៌មាន ត្រួសៗដល់សមភាគី ហ្វីលីពីន ស្តីអំពីយុទ្ធសាស្រ្ត ការពារជាតិថ្មី ហើយក៏នឹង ពិភាក្សា ពីរបៀប យ៉ាងណា ដែលប្រទេសទាំងពីរ អាចសហការគ្នា ក្នុងការកសាង សមត្ថភាពយោធា បង្កើនការបណ្តុះបណ្តាល ព្រមទាំងបង្កើន សហប្រតិបត្តិការ ប្រទេសទាំងពីរផងដែរ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.