បច្ចុប្បន្ននេះ អ្នកកើតជំងឺខ្លាញ់រុំថ្លើមមានចំនួនយ៉ាងច្រើន ។ ប្រសិនបើ យកចិត្តទុកដាក់នោះកោសិកាថ្លើមនឹងសន្សឹមៗប្រែក្លាយជាសរសៃ រីកចម្រើនទៅជាក្រឹនថ្លើម ។ ចំពោះការព្យាបាលខ្លាញ់រុំថ្លើមត្រូវព្យាបាលចំមូលហេតុ ហើយរបបទទួល ទានសមស្របមួយគឺសំខាន់បំផុត ។
ទទួលទានគ្រប់សារជាតិប្រូតេអ៊ីនៈ ប្រើប្រាស់ បរិមាណប្រូតេអ៊ីន ដោយសមស្រប មានប្រយោជន៍សម្រាប់ការបញ្ចុះទម្ងន់ គួរប្រើប្រាស់មិនក្រោម ១២០ក្រាមក្នុងមួយថ្ងៃ ។
អាហារមានបរិមាណស្ករទាបៈ កំហិត ការស្រូបយកស្ករ មានប្រយោជន៍សម្រាប់ការបញ្ចុះទម្ងន់ និងព្យាបាលជំងឺខ្លាញ់រុំថ្លើមល្អជាងការបន្ថយបរិមាណខ្លាញ់ ។ គួរផ្គត់ផ្គង់ឱ្យសរីរាង្គនូវចំណីអាហារមានបរិមាណជាតិស្ករទាប ពិសេសមិនទទួលទានស្ករអំពៅ នាំមានស្ករច្រើន ។
ទទួលទានសារជាតិខ្លាញ់សមស្របៈ ប្រេងរុក្ខជាតិមិនផ្ទុកកូឡេស្តេរ៉ូល និងមានអាស៊ីតខ្លាញ់ចាំបាច់មានឥទ្ធិពលល្អគួរសមក្នុងការកម្ចាត់ ជាតិខ្លាញ់ អាចបង្ការ ឬកម្ចាត់ការប្រែប្រួលអំពីខ្លាញ់ក្នុងកោសិកាថ្លើម មានប្រយោជន៍បំផុតសម្រាប់ការព្យាបាលជំងឺខ្លាញ់រុំថ្លើម ។
បំពេញវីតាមីនគ្រប់គ្រាន់ៈ ថ្លើមផ្ទុកវីតាមីនច្រើនប្រភេទ ពេលថ្លើមត្រូវឈឺ នោះលទ្ធភាពរក្សាទុកនោះថយចុះ ។ ប្រសិនមិនបំពេញទាន់ពេលនឹងធ្វើឱ្យសរីរាង្គខ្វះវីតាមីន ។ ដើម្បីការពារនិងបង្ការភាពរបួសដោយសារជាតិពុល បង្កឱ្យកោសិកាថ្លើម ត្រូវផ្គត់ផ្គង់នូវចំណីអាហារមានផ្ទុកវីតាមីនច្រើនប្រភេទ ដូច ជាអាហារផ្ទុកវីតាមីនក្រុម B និងវីតាមីន C, វីតាមីនA, D, E, K និងវីតាមីន B11។
ទទួលទានអាហារសម្បូរជាតិសរសៃនិងរ៉ែៈ
គួរទទួលទានឱ្យបានច្រើននូវបន្លែ ផ្លែឈើ ពពួកផ្សិតដើម្បីធានាគ្រប់គ្រាន់បរិមាណជាតិសរសៃ ។ ធ្វើដូច្នេះ គឺអាចផ្គត់ផ្គង់បន្ថែមវីតាមីន និងសារជាតិរ៉ែផង និងល្អសម្រាប់ការបំប្លែងបញ្ចេញជាតិកាកសំណល់ចេញក្រៅសរីរាង្គផង ។
កាឡូរីសមល្មមៈ កាឡូរី ខ្ពស់ពេកនឹងធ្វើឱ្យខ្លាញ់ប្រមូលផ្តុំច្រើន កាន់តែជំរុញលឿនដំណើរការសន្សំទុកខ្លាញ់នៅថ្លើម ។ ត្រូវកំហិតបរិមាណកាឡូរីដោយសមល្មម ធ្វើឱ្យទម្ងន់ថយចុះសន្សឹមៗដែលមានប្រយោជន៍សម្រាប់ការស្តារឡើងវិញ សមត្ថកិច្ចថ្លើម ៕





0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.