​ត្រី​កា​ម៉ុង​ចៀន​ជូរ​អែម

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • +​គ្រឿងផ្សំ​:
    ​ត្រី​កា​ម៉ុង​ចំហុយ (​ឬ​ត្រី​កា​ម៉ុង​ស្រស់​) ២ ក្បាល​, ខ្ទឹម​ស ៥ កំពឹស​, ម្រេច​កន្លះ​ស្លាបព្រា​បាយ​, ស្ករត្នោត១ ស្លាបព្រា​បាយ ទឹកត្រី​កន្លះ​ស្លាបព្រា​បាយ​, ទឹក​អម្ពិល​ទុំ ២ ស្លាបព្រា​បាយ ។​
    +​វិធី​ធ្វើ​:
    ១-​ចៀនត្រី​កា​ម៉ុង​ឲ្យ​ឡើង​លឿង​ស្រួយ រួច​បេះ​តែ​សាច់​ហាន់​ជា​ចំណិត​ឲ្យ​ល្មមមាត់ និង​រៀប​ដាក់​ចាន់ ។​
    ២-​បុក​ខ្ទឹមស និង​ម្រេច​បញ្ចូល​គ្នា​ឆា​ទាល់តែ​ឈ្ងុយ ដាក់​ទឹក​អម្ពិល​ទុំ ស្ករត្នោត ទឹកត្រី ផ្សំ​រសជាតិ​តាម​ចូលចិត្ត ។​
    ៣-​យក​ទៅ​ចាក់​ស្រោច​លើ​សាច់​ត្រី​កា​ម៉ុង​ដែល​រៀប​ដាក់​ចាន រួច​តុបតែង​ដោយ​បន្លែ​ផ្សេងៗ ទទួលទាន​ជាមួយ​បាយ​ក្តៅៗ ពិតជា​ឆ្ងាញ់ !!! ។​
    ​បញ្ជាក់​: ប្រសិនបើ​អ្នក​ប្រើ​ត្រី​កា​ម៉ុង​ស្រស់ អ្នក​អាច​បំបាត់​ក្លិនឆ្អាប​បាន​ដោយ​ប្រើ​ម្សៅដំលូង​មី​ប្រមាណ​ជា ៣ ស្លាបព្រា​បាយ​ដាក់​ក្នុង​អាង រួច​យក​ត្រី កា​ម៉ុង​ទៅឡុក​ច្របល់​ឲ្យ​សព្វ ទុក​ចោល​មួយ​ស្របក់ រួច​លាង​ទឹក​ឲ្យ​ស្អាត ពេល​នោះ​នឹង​អាច​បំបាត់​ក្លិនឆ្អាប​របស់​ត្រី ហើយ​គ្មាន​រំអិល​ជាប់ដៃ​ទៀតផង ៕​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.