គ្មាន​សង្សា​ក៏​អាច​ធ្វើ​ឱ្យ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​រីករាយ​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ពិធី​បុណ្យ​នៃ​ក្តី​ស្រលាញ់​គឺ​ជា​ថ្ងៃ​​ដែល​អ្នក​មាន​គូ​ស្នេហ៍មាន​ភាព​​​រីករាយ​​ខណៈ​ពេល​​អ្នក​គ្មាន​គូ​គិត​ថា​ នោះ​គឺ​ជា​ថ្ងៃ​ដ៏​ឯកោ​ និង​សោកសៅ​​​សំរាប់​ខ្លួន ​។ វា​ពិត​ជា​​មិន​មាន​អ្វី​ចំលែក​នោះទេ​​​ដែល​លោក​អ្នក​គ្មាន​គូ​ស្នេហ៍​ ហើយ​​មាន​នូវ​អារម្មណ៍​​កណ្តោចកណ្តែង​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នោះ​ ។

    យ៉ាង​ណា​មិញ​ លោក​អ្នក​ក៏​អាច​ចូល​រួមក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នោះ​ដោយ​រីករាយ និង​ឆ្លង​ផុត​ឱកាស​ដ៏​ពិសេស​នោះ​ដោយ​គ្មាន​អារម្មណ៍​កណ្តោច​កណ្តែង​បាន​ដោយ​គ្រាន់​តែ​​​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ ។

    វិធីសាស្ត្រ​ទី​១ ៖ ដើម្បី​ជៀសវាង​អារម្មណ៍​សោកសៅ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ លោក​អ្នក​គួរ​តែ​គិត​ថា ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​​គឺ​ជា​ថ្ងៃ​​ដ៏​ខ្ជះខ្ជាយ​​​ពី​ព្រោះប្រសិន​បើ​​លោក​អ្នក​មាន​ដៃ​គូ​ លោក​អ្នក​នឹង​ត្រូវ​ចំនាយ​ប្រាក់​កាក់​​ច្រើន​ទៅ​លើ​បាច់​ផ្កា​ដែល​ញ៉ាំ​មិន​បាន​ និង​ស្ករ​សូកូឡា​ដែល​បណ្តាល​ឱ្យ​​ឈឺ​ធ្មេញ​ ។ ​​

    វិធីសាស្ត្រ​ទី​២ ៖ ជៀសវាង​ការ​គិត​ថា​ ខ្លួន​លោក​អ្នក​ឯកោ​ ។ លោក​អ្នក​គួរ​តែ​គិត​ថា​ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ​ជាង​៦០​លាន​នាក់​កំពុង​តែ​ប្រារព្ធ​ពិធី​បុណ្យ​នៃ​ក្តី​ស្រលាញ់​ម្នាក់​ឯង​មិន​ខុស​ពី​ស្ថានភាព​របស់​លោក​អ្នក​ប៉ុន្មាន​នោះ​ទេ ​។

    វិធីសាស្ត្រ​ទី​៣ ៖ ក្រៅ​ពី​គូ​ស្នេហ៍​ លោក​អ្នក​អាច​ចូល​រួម​រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ជាមួយ​​មនុស្ស​ជា​ទី​ស្រលាញ់​​​ផ្សេង​ទៀត​ដូច​ជា​ម៉ាក់ប៉ា​ បង​ប្អូន​ និង​មិត្ត​ភក្តិ​ ជា​ពិសេស​លោក​អ្នក​ក៏​អាច​បង្ហាញ​ទំហំ​នៃ​ក្តី​ស្រលាញ់​​ទៅកាន់​ពួកគេ​បាន​ដោយ​ជូន​ជា​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ ឬ​ក៏​ចេញ​ដើរ​កំសាន្ត​ជាមួយ​នឹង​ពួកគេ​ ។​

    វិធីសាស្ត្រ​ទី​៤ ៖ លោក​អ្នក​ត្រូវ​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ខាង​អួត​នៅថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​​ពី​ព្រោះ​ពួកគេ​អាច​នឹង​អួត​ពី​ដៃ​គូ​របស់​ពួកគេ​ជា​ហេតុ​ធ្វើ​​ឱ្យ​លោក​អ្នកកើត​​អារម្មណ៍​ឯកោ​ ។ ផ្ទុយ​ទៅ​វិញ​ លោក​អ្នក​គួរ​តែ​ចំនាយ​ពេល​វេលា​នៅ​ជាមួយ​​​មនុស្ស​ដែល​គ្មាន​គូ​ស្នេហ៍ ឬ​ស្ថិត​ក្នុង​ស្ថានភាព​​ដូច​ជា​លោក​អ្នក​​ពី​ព្រោះ​មាន​តែ​ពួកគេ​ទេ​ដែល​យល់​ពី​អារម្មណ៍​របស់​លោក​អ្នក​ ។​

    វិធីសាស្ត្រ​ទី​៥ ៖ លោក​អ្នក​ត្រូវ​ដើរ​ចេញ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដែល​មាន​គូ​ស្នេហ៍​ ជា​ពិសេស​​នៅ​ពេល​ដែល​ពួកគេ​ហៅ​លោក​អ្នក​ឱ្យ​ចូល​រួម​​កន្លែង​ណាមួយ​ជាមួយ​​ពួកគេ​​ពី​ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មាន​អារម្មណ៍​ឯកោ​កាន់​តែ​ខ្លាំង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​អាច​បំផ្លាញភាព​រ៉ូម៉ែនទិក​របស់​ពួកគេ​ទាំង​ពីរ​ទៀត​ផង ​។

    វិធីសាស្ត្រ​ទី៦ ៖ លោក​អ្នក​គួរ​តែ​ចេះ​ធ្វើ​ឱ្យ​ខ្លួន​ឯង​រីករាយ ​។ មិន​មែន​ដោយសារ​នេះ​គឺ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ លោក​អ្នក​ត្រូវ​តែ​ចូល​រួម​ប្រារព្ធ​ពិធី​នេះ​នោះ​ទេ​ ប៉ុន្តែ​លោក​អ្នក​​គួរ​តែ​ធ្វើ​អ្វី​ដែល​លោក​អ្នក​ចង់​ធ្វើ ឬ​ធ្វើ​​ដូច​ធម្មតា​​ដើម្បី​បង្វែរ​អារម្មណ៍​របស់​លោក​អ្នក​ឱ្យ​ឈប់​​គិត​ពី​វា​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.