ប៊ីមូហ្គាមៈ យោងតាមគេហទំព័រសិង្ហបុរី Channel News Asia ចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១២ ថា ព្យុះកំបុតត្បូងបក់ឆ្លងកាត់រដ្ឋមួយ នៅសហរដ្ឋអាមេរិក បណ្ដាលឱ្យមនុស្ស០២នាក់ស្លាប់ ។
ខ្យល់ព្យុះកំបុតត្បូង បានបោកបក់ឆ្លងកាត់រដ្ឋ អាឡាបាម៉ា (Alabama) កាលពីថ្ងៃចន្ទ ទី២៣ បណ្ដាលឱ្យពលរដ្ឋរស់ នៅរដ្ឋនេះស្លាប់ពីរនាក់ និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង រងការបំផ្លាញ ដោយសារកម្លាំងខ្យល់ព្យុះបោកបក់ និងកួច ខ្លាំង។
មន្ដ្រីប៉ូលិសនៅក្នុងតំបន់បានឱ្យដឹងថា “មានផ្ទះពលរដ្ឋជាច្រើនខ្នងរងការបំផ្លាញ និងដួលរលំ ប៉ុន្ដែខ្យល់បោកបក់ បានស្ងប់ទៅវិញ” ។
លោក ម៉ៃ កាឡាម៉ូរ៉ា វ័យ៥១ឆ្នាំ ជាពលរដ្ឋម្នាក់ស្ថិតក្នុងតំបន់ខ្យល់ព្យុះបាននិយាយថា លោកស្ថិតក្នុងសភាព វង្វេងស្មារតីអស់ជាច្រើនម៉ោង បន្ទាប់ពីខ្យល់ព្យុះមួយនេះ បានបោកបក់យ៉ាងខ្លាំង ពិសេសបានគួចដំបូលផ្ទះ និងបានធ្វើឱ្យរលំដើមឈើជាច្រើនដើមទៀតផង។
លោកបានបញ្ជាក់ថា “ខ្ញុំបានបួងសូមឱ្យព្រះជួយដល់រូបខ្ញុំ ខណៈដែលខ្ញុំកំពុងវង្វេង និងស្ថិតក្នុងស្ថានភាពគួរឱ្យរន្ធត់ នេះ” ។
ពលរដ្ឋម្នាក់ទៀតបានលើកឡើងថា “ខ្យល់ព្យុះមួយនេះបានបោកបក់មានរយៈពេល ប្រហែល២០នាទី ផ្ទះរបស់ខ្ញុំ និងសម្ភារៈផ្សេងៗ រួមទាំងរថយន្ដត្រូវខូចខាតច្រើនផងដែរ” ។
មន្ដ្រីប៉ូលិសប្រចាំតំបន់កើតហេតុបានគូសបញ្ជាក់ថា ខ្យល់ព្យុះមួយនេះ បានបោកបក់ទៅលើផ្ទះជាច្រើនខ្នង ក្នុងនោះ បណ្តាលឲ្យកុមារាម្នាក់អាយុ១៦ឆ្នាំ និងបុរសវ័យចំណាស់ម្នាក់អាយុ៨២ឆ្នាំ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលខ្យល់បោកបក់ខ្លាំង និងរលំផ្ទះសង្កត់ស្លាប់ ។
គួរបញ្ជាក់ថា មានតំបន់ជាច្រើននៅសហរដ្ឋអាមេរិករងនូវអាកាសធាតុបែបនេះ ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០១១ មានខ្យល់ព្យុះមួយនេះ បោកបក់លើរដ្ឋខាងលើ ដោយបានសម្លាប់មនុស្សអស់ជាង២០០នាក់ និង មានទ្រព្យសម្បត្តិជាច្រើនជុំវិញកន្លែងកើតហេតុ ត្រូវបំផ្លាញផងដែរ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.