ដូនចំណាស់ម្នាក់ កំពុងរងទុក្ខ វេទនា រស់ក្នុងខ្ទមកម្សត់ តែម្នាក់ឯង ដាច់បាយដាច់ទឹ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្តកំពតៈលោកយាយចំណាស់វ័យ៧២ឆ្នាំម្នាក់ កំពុងតែរស់រងទុក្ខវេទនា ក្នុងខ្ទមកម្សត់ តែម្នាក់ រស់ពឹងលើ ការផ្តល់អាហារូបត្ថម្ភបន្តិចបន្តួស្តួចស្តើង ពីប្រជាពលរដ្ឋក្នុងភូមិ ដែលរស់នៅក្បែរនោះ ជាពិសេសត្រូវកូនបោក យកដីកេរបាត់អស់ទៀត។
    លោកយាយចំណាស់រស់ទុក្ខលំបាកវេទនារូបនេះ ឈ្មោះ មុយ រ៉ើន អាយុ៧២ឆ្នាំ រស់នៅភូមិទួលស្រងាំ ឃុំ អង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ យាយចំណាស់រូបនេះ រស់នៅក្នុងខ្ទមកំសត់របស់គាត់ តែម្នាក់ឯងដាច់ បាយដាច់ទឹក មានជីវិតរស់នៅ ដោយសារអ្នកស្រុករស់នៅជុំវិញមានចិត្តអាណិតអាសូរ ដល់រូបគាត់បាន ផ្តល់បាយសម្លរ តាមលទ្ធភាពដែលគាត់អាចជួយបានតែប៉ុណ្ណោះ។
    ប្រជាពលរដ្ឋដែលរស់ក្នុងភូមិជាមួយលោកយាយកម្សត់ទុរគតខាងលើនេះ បានឲ្យមជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលដឹងថា លោកយាយ មុយ រ៉ើន បើរស់នៅក្នុងស្ថានភាព ដូចសព្វថ្ងៃនេះ គឺពិតជាលំបាកខ្លាំងណាស់ ពីព្រោះរូបគាត់មានវ័យចំណាស់ហើយ ធ្លាក់ខ្លួនឈឺអស់រយៈពេលមួយឆ្នាំទៀត ជាពិសេសរស់នៅគ្មានលុយ គ្មានអង្ករសម្រាប់ ច្រកឆ្នាំង ចំណែកកូនៗមិនរវីរវល់នឹងគាត់ទេ គិតតែពីចង់បានដីកេររបស់គាត់ ជាពិសេសកូន ស្រី ឈ្មោះ ឡោ មឿន បានលួងលោមបោកបញ្ឆោតរូបគាត់ ឲ្យលក់ដី ដែលគាត់រស់ នៅតាំងពីឆ្នាំ១៩៧៩ ឲ្យខ្លួន ដោយឃុបឃិតគ្នា ជាមួយលោកមេភូមិឈ្មោះ សូ យន់ ហើយដេញគាត់ចេញពីដីនោះតែម្តង ទុកឲ្យគាត់រស់ យ៉ាងវេទនាតែម្នាក់ឯង។
    លោកយាយមុយ រ៉ើន បន្តទៀតថា ការលក់ដីនោះមានតែមេភូមិទេ នៅពេល នោះលោកយាយចាញ់បោកពួកគេ ទើបធ្លាក់ខ្លួនដូច្នេះ រហូតដល់ពួកគេដេញរួបគាត់ ចេញពីដីនេះទៀត ដោយប្រើពាក្យគំរាមដៀលច្រាស់ច្អេះ ឲ្យរូបគាត់ទៀតផង។
    លោក មៃ លីន មេឃុំអង្កោលបានបញ្ជក់ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមរយៈទូរស័ព្ទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ លោកយាយ មុយ រ៉ើន ពិតជាលំបាកវេទនាមែន ហើយលោកនឹងឲ្យក្រុមការងារជួយគាត់ តាមលទ្ធភាព ដែលមាន ហើយកាលកន្លងមក លោកធ្លាប់ជួយគាត់ដែរ នៅពេលចុះ ទៅដល់ទីនោះ ចំណែក រឿងដីធ្លីនោះ លោកនឹងដោះស្រាយក្រោយ ព្រោះការលក់ដូរ អត់មានឆ្លងកាត់ អាជ្ញាធរថ្នាក់ឃុំទេ មានតែមេភូមិ និងមនុស្សមួយចំនួននៅទីនោះ ធ្វើសាក្សីតែប៉ុណ្ណោះ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.