៧ចំណុចនៃការដុតបំផ្លាញជាតិខ្លាញ់ដើម្បីសម្រកក្បាលពោះ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:
  • បើសិនជានារីៗចង់បានរូបរាងស្អាត ក្រៅពីយកចិត្តទុកដាក់ ទៅលើការថែរាងហើយនោះគឺនៅមានវិធីសម្រកទម្ងន់យ៉ាងត្រឹម ត្រូវផងដែរ... ដោយវិធី ៧យ៉ាងដូចតទៅនេះគឺជាគម្ពីររំលាយជាតិ ខ្លាញ់ដែលមិនធ្វើឲ្យលោកអ្នកខកចំណងឡើយ។

    ១. តមដាច់ខាតនូវអាហារដែលមានជាតិខ្លាញ់ៈ វិធីនេះអាចជួយឲ្យក្បាលពោះស្រកចុះ បានល្អបំផុត ព្រោះក្បាលពោះរបស់យើងគឺជាកន្លែងដំបូងដែលរាងកាយនឹងស្រូបយកជាតិ ខ្លាញ់ដែលលើសទៅរក្សាទុក។

     ២. កំណត់បរិមាណអាហារលំដាប់ក្នុងមួយលេខៗ ទទួលទានអាហារពេលព្រឹកឲ្យបាន ច្រើនបំផុត អាហារពេលថ្ងៃតិចជាងអាហារពេលព្រឹកបន្តិច វីឯពេលល្ងាចគួរតែជាពេល ដែលត្រូវទទួលទានតិចបំផុត ឬទទួនទានតែផ្លែឈើ ឬបន្លែញាំត្រឹមតែមួយចានក៏ជាការ គ្រប់គ្រាន់ហើយ។

    ៣. ហាត់ប្រាណយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៏ៈ ក្នុងមួយពេលៗ មិនឲ្យ តិចជាង ៣០ នាទី។ នារីៗគួរហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យការដុតបំផ្លាញជាតិ ខ្លាញ់ដែលលើសប្រព្រឹត្តទៅបានជាបន្តបន្ទាប់ ហើយនៅពេលរំលាយជាតិខ្លាញ់បានហើយ នោះ ការហាត់ប្រាណបន្តទៅទៀត វានឹងធ្វើឲ្យសាច់ដុំតឹងណែននិងការពារមិនឲ្យជាតិ ខ្លាញ់ត្រឡប់មកវិញ។

    ៤. សម្រាប់ការហាត់ប្រាណដើម្បីសម្រកទម្ងន់ៈ ត្រូវផ្តោតទៅលើចលនាជាចង្វាក់ៗផង ដែរ ទើបបានផលល្អ ដូចជា រាំអារ៉ូប៊ិក រត់ ហែលទឹក។

    ៥. បើសិនជានារីៗចង់ហាត់ប្រាណៈ គ្រាន់តែឲ្យស្រកផ្នែកក្បាលពោះនោះ គួរធ្វើនៅ ពេលព្រឹក វានឹងទទួលបានផលល្អបំផុត ព្រោះនៅពេលព្រឹកគឺជាពេលដែលប្រព័ន្ធផ្សេងៗ នៅក្នុងពោះវៀនកំពុងធ្វើការ។ បើសិនជាបានហាត់ប្រាណគឺកាន់តែបន្ថែមការដុតបំផ្លាញ បរិវេណក្បាលពោះនោះបានកាន់តែខ្លាំងផងដែរ។

    ៦. សម្រាប់ក្បាល់គ្រប់គ្រងៈ ការសម្រកទម្ងន់ក្បាល់ពោះ ទោះបីជាជ្រើសរើសក្បាច់ ណាក៏ដោយ គួរធ្វើឲ្យបានមួយសំណុំ ១៥ ដង បន្ទាប់មកថែមចំនួននៃសំណុំឲ្យកើនឡើង ជាបណ្តើរៗរហូតដល់ទៅ ៣ សំណុំក្នុងមួយដង។

    .៧ បើចង់សម្រកក្បាលពោះឲ្យបានជោគជ័យៈ មូលដ្ឋានគ្រឹះស្ថិននៅលើការធ្វើឲ្យ សាច់ដុំក្បាលពោះមានចលនាជាបន្តបន្ទាប់។ បើសិនជាក្បច់សម្រកក្បាលពោះដែលនារីៗ ជ្រើសរើសយកមកអនុវត្តពុំបានទេនោះ គឺវាបញ្ជាក់ឲ្យឃើញថាក្បាច់នោះជាក្បាច់ដែល អនុវត្តពុំបានផល ឬទោះមិជាឲ្យហាត់ប្រាណយ៉ាងធ្ងន់ធ្ងរក៏ដោយប៉ុន្តែក្បាលពោះមិនមាន ចលនាសោះទេនោះ គឺវាដូចជាការអស់កម្លាំងឥត ប្រយោជន៏៕

    (ដកស្រង់ពីទស្សនាវដ្តីប្រជាប្រិយ 11-12 July 2008)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.