គុណប្រយោជន៍នៅក្នុងអាហារខ្លាញ់

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels: ,

  • កន្លងមកយើងធ្លាប់ឮថាអាហារខ្លាញ់ ធ្វើឱ្យប៉ះពាល់ ដល់សុខភាព ក៏ប៉ុន្តែ អ្នកដឹងទេថា អាហារខ្លាញ់ក៏មានប្រយោជន៍ ចំពោះសុខភាពដូចគ្នាដែរ ។


         អាហារដែលគេគិតថាសម្បូរទៅ ដោយសារជាតិខ្លាញ់ បំផ្លាញសុខភាព ការពិតអាហារពួកនេះបែរជាលាក់ទុក គុណប្រយោជន៍ព្រោះវាជាសារជាតិបំប៉នខួរក្បាលមួយ ប្រភេទដែលខួរក្បាលមិនអាចខ្វះបានទេ ។

          យោងតាមលទ្ធផលសិក្សាគេបានរកឃើញថា អាស៊ីដ អូលេអ៊ិដែលមាននៅក្នុងខ្លាញ់ វានឹងបំប្លែងទៅជាសារជាតិ បំប៉នខួរក្បាលក្រោយពេលធ្លាក់ដល់ពោះវៀន ។ ក្រៅពីនេះ គេរកឃើញទៀតថា ខ្លាញ់ជួយព្យាបាលរោគពាក់ព័ន្ធ នឹងការចងចាំអ្វីថ្មីៗព្រោះគេ បានសាកល្បងឱសថសិប្បនិម្មិតពីសារជាតិខ្លាញ់ដើម្បីកាត់បន្ថយបរិមាណទ្រីគ្លីសឺរីត ដែលជាប្រភេទខ្លាញ់បង្កគ្រោះថ្នាក់ដល់សុខភាព ។

          ការសិក្សាស្រាវជ្រាវបានបង្ហាញលទ្ធផលថា សារជាតិអូឡេអាយ អ៊ិតាណូឡាមីត ឬ អូអ៊ីអេ ក្នុង កម្រិតខ្ពស់វា មានគុណភាពជួយកាត់បន្ថយចំណង់អាហារធ្វើឱ្យទម្ងន់ខ្លួនស្រក ហើយថែមទាំងជួយកាត់ បន្ថយបរិមាណ កូឡេស្តេរ៉ូលនៅក្នុងឈាមបានទៀតផង ។ 

          លើសពីនេះទៅទៀតសារជាតិអូអ៊ិអេជួយរក្សាការចងចាំដោយជួយភ្ញោចសភាវគតិ និង ជួយបង្កើន កម្រិត ចងចាំនៅក្នុងខួរក្បាលត្រង់ចំណែកដែលញក់ព័ន្ធនឹងការចងចាំផ្នែកអារម្មណ៍ ។ ពិសេសជាងនេះទៀតវាផ្តល់ ប្រយោជន៍ក្នុងការវិវត្តដល់ពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះឱ្យចងចាំបានប្រភព និង ពេលវេលាដើម្បី រកអាហារខ្លាញ់ៗមកស៊ីទៀតផង ។ ដូច្នេះអាចញេលបានថា អាហារខ្លាញ់ក៏មានសារ សំខាន់ក្នុងការវិវត្តទាំងមនុស្ស និង សត្វផងដែរ ។

          ដូចនេះគេមិនគួរបដិសេធអាហារខ្លាញ់ទាំងស្រុងនោះទេ តែទោះជាយ៉ាងណាក្តីគួរបរិភោគក្នុងបរិមាណ មួយសមរម្យផងដែរទើបមិនប៉ះពាល់ដល់សុខភាព ៕
    ដកស្រង់ពី៖ phnompenhdailynews



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.