ប្រាថាត់ ចាន់ដាលីន ចៅយាយម៉ែម៉ឺន​ ធ្លាយរឿងជំពាក់លុយ​​

Posted on
  • Wednesday, February 1, 2012
  • by
  • angco.co
  • in
  • Labels:
  • ភ្នំពេញៈ តារាចម្រៀងវ័យក្មេង ដែលត្រូវគេដឹងថា ទើបរៀបការហើយថ្មីៗនេះ  និងមានជាប់សែស្រឡាយ តារាសម្តែងជើងចាស់ គឺលោកយាយម៉ែម៉ឺន ត្រូវបានប្រភពបង្ហើបឲ្យដឹងថា តារាស្រីរូបនេះកំពុងតែ ជាប់ជំពាក់ នូវបំណុលជាច្រើនម៉ឺនដុល្លារ ហើយរហូតមកដល់ពេលនេះ នាងកំពុងតែលាក់ខ្លួនពូនអាត្មា មិនព្រមទទួល ខុសត្រូវ សងបំណុលដែលជំពាក់ នោះឡើយ។
    ប្រភពព័ត៌មានពីបុរសម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះ បានលួចបង្ហើបប្រាប់មជ្ឈមណ្ឌលព័ត៌ ដើមអម្ពិលឲ្យ ដឹងថា ប្រាថាត់ ចាន់ដាលីន កាលពី៣ទៅ៤ឆ្នាំមុន បានខ្ចីលុយគាត់ចំនួន២ម៉ឺនដុល្លារ ហើយនិងត្រូវសងគាត់វិញ ទាំងការទាំងដើមក្នុងមួយខែម្តងៗ តាមលទ្ធភាពដែលអាចសងទៅបាន ។ ប្រភពដដែលនោះបានបញ្ជាក់ ទៀតថា រហូតមកដល់ពេលនេះ គាត់មិនទាន់បានទទួលលុយដែល ប្រាថាត់ ចាន់ដាលីន សងតាមការ សន្យាតាំងពីខែឧសភា ឆ្នាំ២០១១នោះឡើយ ។ បុរសនោះអះអាងទៀតថា គាត់មានឯកសារនិងលិខិតស្នាម គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាតារារូបនេះជំពាក់បំណុល យ៉ាងពិតប្រាកដ ។
    ការពន្យាពេលមិនព្រមសងបំណុល អស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺដោយហេតុថាគាត់យល់មុខយល់មាត់ ធ្លាប់ស្គាល់គ្នាស្និទ្ធស្នាលទុកចិត្តទុកថ្លើមគ្នា ទើបលោកបណ្តែតបណ្តោយពេលវេលាចេះតែ កន្លងផុតទៅអស់ជា ច្រើនឆ្នាំ ។ តែទីបំផុតគាត់មិននឹកស្មានថា ប្រាថាត់ ចាន់ដាលីន មិនព្រមសងប្រាក់ហើយរត់គេចពីគាត់ទៀតផង ។ បុរសម្នាក់នោះបានបង្ហើបទៀតថា បើនាងមិនព្រមចេញមុខ ដោះស្រាយបំណុលនេះឲ្យទាន់ពេលវេលាទេ គាត់និងចាត់វិធានការទៅតាមផ្លូវច្បាប់ លែងយល់មុខគ្នាទៀតហើយ ។
    សូមរំលឹកថា ប្រាថាត់ ចាន់ដាលីន គឺជាចៅស្រីបង្កើតរបស់លោក យាយម៉ែម៉ឺន ហើយបានចូលប្រឡូកក្នុង សិល្បៈតាំងពីឆ្នាំ២០០៩ តាមរយៈការប្រលងកញ្ញាឯក ជាប់ចំណាត់ថ្នាក់លេខ២ ប្រចាំទស្សនាវដ្តីក្នុងស្រុកមួយ ប៉ុន្តែនាងបានដូរឈ្មោះទៅជា យូន ចាន់ដាលីន ។ ចាប់តាំងពីពេលនោះមកនាង ចាប់ផ្តើមមានឈ្មោះ បោះសម្លេង ជាបណ្តើៗរហូតដល់មានទស្សនិកជនគាំទ្រ យ៉ាងក្រាស់ក្រែល ទៅលើទេពកោសល្យនិងទឹកដម សំនៀង របស់នាង ។ រហូតមកដល់ចុងឆ្នាំ២០១១ ប្រាថាត់ ចាន់ដាលីន បានលេចឮដំណឹងថា នាងបានរៀបការ ជាមួយបុរសអ្នកមានម្នាក់ ទាំងខ្លួននាងកំពុងជាប់ជំពាក់បំណុលគេ ប៉ុន្តែពេលនោះត្រូវបានសម្របសម្រួល ឡើងវិញ ដោយនាងព្រមសងទៅម្ចាស់បំណុល ក្នុងមួយខែម្តងៗ ។
    ព័ត៌មាននេះមិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រាថាត់ ចាន់ដាលីន បានបែកធ្លាយ រឿងរ៉ាវជំពាក់បំណុលគេជាថ្មីម្តងទៀត ដែលចំនួនលុយមានរហូតដល់ទៅ ២ម៉ឺនដុល្លារ ហើយរហូតមកដល់ ពេលនេះ នាងនិងស្វាមីជាបុរស អ្នកមាននោះបែជាគេចវេស មិនព្រមសងធ្វើឲ្យម្ចាស់បំណុល កើតទុក្ខមិន សុខចិត្ត និងកំពុងតែចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើនាងនៅតែគេចវេសមិនទទួលខុសត្រូវ តែបើក្នុង ករណីនាងចូលខ្លួនដោះស្រាយតាមសម្រួល គាត់នឹងធ្វើការពិចារណាជាថ្មីម្តងទៀត។
    ទោះបីជាយ៉ាងណាមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានព្យាយាមទាក់ទង ទៅកាន់តារាចម្រៀង ប្រាថាត់ ចាន់ដាលីន ដើម្បីបញ្ជាក់ជុំវិញការជំពាក់បំណុលនេះ ប៉ុន្តែពុំបានសម្រេចឡើយ ដោយលេខទូរស័ព្ទជាច្រើន ប្រព័ន្ធដែលនាងធ្លាប់ប្រើ ត្រូវបានបិទ ។ ពេលទទួលបានព័ត៌មាននេះភ្លាម សង្ឃឹមថាតារាចម្រៀងនេះនិង ចេញមុខបកស្រាយ ដើម្បីឲ្យទស្សនិកជនអស់មន្ទិលសង្ស័យ និងក្នុងន័យស្រោចស្រង់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់ នាងឡើងវិញផងដែរ ៕ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.