អាល្លឺម៉ង់ៈ យោងតាម គេហទំព័រឥណ្ឌូនេស៊ី “ហ្សាកាតាប៉ុស្ដិ៍” ចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ ថា ក្រុមហ៊ុន Nokia Siemens Networks បានប្រកាសថា ក្រុមហ៊ុននឹងធ្វើការ កាត់បន្ថយបុគ្គលិក ប្រមាណ២,៩០០ នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ។ ការធ្វើបែបនេះ គឺដើម្បីរក្សាស្ថេរភាព និងរៀបចំរចនាសម្ព័ន្ធ ក្រុមហ៊ុនឱ្យ មានភាពប្រសើរឡើងនៅទូទាំងពិភពលោក ។
ក្រុមហ៊ុនខាងលើបាននិយាយថា ក្រុមហ៊ុននឹងបិទសាខាខ្លះរបស់ខ្លួននៅទីក្រុងម៉ូនិក ហើយមានបុគ្គលិក ប្រមាណ៩,១០០ នៅបម្រើការនៅទីនោះ ក្នុងប្រទេសអាល្លឺម៉ង់ ។ លើសពីនេះ ក្រុមហ៊ុនបានបន្ដថា បុគ្គលិក ប្រមាណ១,៦០០នាក់ នឹងត្រូវផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅក្រុមហ៊ុន ផ្សេងៗទៀតដែលជាសាខារបស់ ក្រុមហ៊ុនយើងចំនួន៥កន្លែងទៀត ។ ក្នុងនោះមានផ្នែកផលិតកម្ម និងស្រាវជ្រាវ ។
គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើមានទីតាំងនៅជិតរដ្ឋធានី ហ៊ែលស៊ីនគី ហើយកាលពីខែវិច្ឆិកា ក្រុមហ៊ុន មួយនេះបាន ប្រកាសកាត់បន្ថយបុគ្គលិកនៅទូទាំងពិភពលោកប្រមាណ១៧,០០០នាក់ ហើយការកាត់ បន្ថយនេះនឹងបន្ដធ្វើរហូត ដល់ឆ្នាំ២០១៣ ។
គេបានដឹងថា ក្រុមហ៊ុន នូគៀ ខប “Nokia Corp.” និង សៀមិនស៍ អាជី “Siemens AG” មានបំណងបន្ថយ នូវប្រតិបត្ដិការរបស់ពួកគេ ដោយក្រុមហ៊ុនទាំងនេះចង់បានឯករាជ្យរៀងៗខ្លួនលើដំណើរការអាជីវកម្ម ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.