
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា នៅក្នុងសម័យសកលភាវូបនីយកម្ម វាជាការចាំបាច់ណាស់ ដែលយើងត្រូវការគំនិតឆ្នៃប្រឌិតថ្មី ក៏ដូចជាការបង្កើតថ្មី ហើយការបំផុសឡើងនូវកម្មវិធីទេពកោសល្យ ខ្មែរនេះគឺជាការងារមួយល្អ ប៉ុន្តែត្រូវតែមានលក្ខណៈវិនិច្ឆ័យមួយត្រឹមាត្រូវ និង ដោយប្រាកដប្រជា ដើម្បីកំណត់ឲ្យបានច្បាស់ពីទេពកោសល្យនោះ។ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា នេះជាឱកាសមួយ ដ៏ល្អសម្រាប់កូនខ្មែរទាំងអស់ ដែលមានគំនិតឆ្នៃប្រឌិត ហើយចង់បង្ហាញពីស្នាដៃរបស់ខ្លួនមកចូលរួម ប្រឡងក្នុងកម្មវិធីនេះ។
ដោយរំលឹកឡើងនូវប្រសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលនោះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រ សាសន៍ថា រដ្ឋ ហើយនឹងសង្គមស៊ីវិលត្រូវសហការជាមួយគ្នាជាការចាំបាច់ ពីព្រោះថា រដ្ឋមិនអាចមូនិ ធិគ្រប់កន្លែងបានទេ ប៉ុន្តែសង្គមស៊ីវិល(អ្នកសារព័ត៌មាន សមាគមអ្នកកាសែត សមាគមអ្នកនិពន្ធ…) ដែលជាអ្នកគ្រាប់ពូបំផុសជថ្មីដែលល្អ ដើម្បីយកមកបណ្តុះជាថ្នាលបន្តទៅទៀត។ឯកឧត្តមរដ្ឋមន្ត្រីក៏ បានសមដែងនូវការរីករាយ និង កោតសរសើរចំពោះគំនិតផ្តួចផ្តើមបង្កើតជាកម្មវិធីទេពកោសល្យខ្មែរ នេះ ហើយសង្ឃឹមថា អង្គការផ្សេងៗទៀតនឹងនាំគ្នាខិតខំរិៈរកវិធី ដើម្បីបំផុសលើកទឹកចិត្តកូនខ្មែររបស់ យើងគ្រប់ៗគ្នាឲ្យបញ្ចេញនូវស្នាដៃរបស់ខ្លួនបានល្អ និង អាចប្រើប្រាស់បាន ដើម្បីឲ្យសង្គមយើង លូត លាស់ល្អផង និង អាចជាការលើកទឹកចិត្តឲ្យកូនខ្មែរទាំងអស់ខិតខំឆ្នៃប្រឌិតផង និង ជាការរួមចំណែក ក្នុងការអភិវឌ្ឍប្រទេស តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលយើងផងដែរ។
លោក ចាន់ សន្ថាណា ប្រធានក្រុមហ៊ុនសូភីសន្ថាណា ថ្លែងថា ការរៀបចំកម្មវិធីទេព កោសល្យ ខ្មែរនេះឡើង គឺដើម្បីផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់បង្ហាញនូវទេពកោសល្យ ដែលខ្លួនមាន ជូនទៅដល់សាធារណជនទូទៅបានដឹងបានឮ។លោក ចាន់ សន្ថាណា ថ្លែងថា លោកសង្ឃឹមថា កម្ម វិធីនេះនឹងដំណើរការទៅយ៉ាងរលូន និង ទទួលបាននូវការគាំទ្រពីសំណាក់មហាជនទូទៅជាមិនខាន ឡើយ។
ក្រុមហ៊ុនសូភីសន្ថាណាបានរួមសហការជាមួយសារព័ត៌មានថ្ងៃ ៧ មករាបង្កើតឲ្យមានកម្មវិធី ទេពកោសល្យខ្មែរនេះឡើង គឺដើម្បីបង្ហាញពីទេពកោសល្យដែលកូនខ្មែរមាន ពិសេស គឺដើម្បីឆ្លុះ បញ្ចាំងពីស្នាដៃពិតៗរបស់កូនខ្មែរ និង ចង់លើកស្ទួយនូវទេពកោសល្យរបស់សិល្បករខ្មែរផងដែរ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៦ ខែ ហើយការទទួលពាក្យនឹងចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែ កុម្ភះឆ្នាំ ២០១២ ជាមួយនឹងប្រាក់រង្វាន់សរុបចំនួន ២០ លានរៀល។ឯកឧត្តមរដ្ឋមន្ត្រីបានចូល រួមឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀលសម្រាប់ដំណើរការកម្មវិធីនេះ។
កម្មវិធីទេពកោសល្យខ្មែរមានបង្កើតគេហទំព័រដែលមានអស័យដ្ឋានwww.tepkosalkhmer.com សម្រាប់ផ្ទុករាល់ទិន្នន័យរបស់បេក្ខជន ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះផងដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.