
-មឹកហាន់ជាចំណិត ២៥០ក្រាម
-ម្ទេសដៃនាងក្រៀម ៩គ្រាប់
-រំដេងហាន់បន្ទះ ១ខ្នែង
-ខ្ចឹមស ១/២ចានចង្កឹះ
-ស្លឹកគ្រៃហាន់ស្តើង ៣ដើម
-ខ្ទឹមលីង ១/២ស្លាបព្រាបាយ
-ខ្ទឹមក្រហម ៤-៥មើម
-កាពិ ១ស្លាបព្រាកាហ្វេ
-ទឹកត្រីឆ្ងាញ់ ២ស្លាបព្រាកាហ្វេ
-គល់ខ្ទឹម
-ជីរវ៉ាន់ស៊ុយ
-គ្រឿងទេសផ្សេងៗ ដូចជា ក្លាំពូ អុបឆឺត តាមចំណូលចិត្ត ។
វិធីធ្វើ :
១-ត្រៀមគ្រឿងផ្សំឡាប ដោយការយកម្ទេសក្រៀមទៅលីងក្នុងខ្ទះ ឲ្យស្រួយឆ្អិន ។រីឯខ្ទឹមស ខ្ទឹមក្រហម និង គ្រឿងទេសផ្សេងៗ យកទៅលីងឲ្យឈ្ងុយឆ្អិន រួចយកមកបុករួមគ្នាឲ្យម៉ដ្ឋ ។ ខ្ចប់កាពិ ដោយស្លឹកតើយ រួចយកទៅដុតឲ្យឆ្អិន បន្ទាប់មកយកមកបុកច្របល់ជាមួយគ្រឿងឡាប ។
២-ឆាគ្រឿងឡាបឲ្យឈ្ងុយឆ្អិនល្មម រួចដាក់សាច់មឹកចូលច្របល់ជាមួយ ដាក់ខ្ទឹមលីង និង ផ្សំរសជាតិដោយទឹកត្រី រួចភ្លក់រសជាតិតាមចំណូលចិត្ត ទើបរោយពីលើដោយជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម និងបន្លែស្រស់ ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.