ស្លាបមាន់​ស្រោច​ទឹកម្ទេស​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿងផ្សំ :
    - ស្លាបមាន់ ១២ ដុំ​កាត់​ជា​ពីរ​
    - អំបិល​
    - ម្រេចខ្មៅ​
    - ម្សៅពោត ១\៤ កូន​ពែង​
    - ប្រេងឆា ៣-៤ កូន​ស្លាបព្រា​កាហ្វេ​
    - ប័​រ​សាប ៣ កូន​ស្លាបព្រា​កាហ្វេ​
    - ទឹកខ្មេះ ១ កូន​ស្លាបព្រា​កាហ្វេ​
    - ទឹកម្ទេស ៦ កូន​ស្លាបព្រា​កាហ្វេ​
    - ខ្ទឹម​បំពង ១ កូន​ស្លាបព្រា​កន្លះ​
    - ស្លឹក​ខ្ទឹម​
    ៙ វិធី​ធ្វើ 
    ដំបូង​ត្រូវ​កាត់​ស្លាបមាន់​ជា​ពីរ​ចំណែក ហើយ​យក​វា​ទៅ​ប្រលាក់​ជាមួយនឹង​អំបិល និង​ម្រេច បន្ទាប់មក​យក​ស្លាបមាន់​នោះ​ទៅ​ជ្រលក់​នឹង​ម្សៅពោត ។ រួច​យក​ប្រេងឆា​ដាក់​នៅក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅ ទើប​យក​ស្លាបមាន់​ដោះ​ដាក់ចូល​ហើយ​បំពង់​ចោល​២០​នាទី ឬក៏​ទុក​ឲ្យ​ស្រួយ​ល្អ​ទើប​ដួស​ចេញ ។ នៅក្នុង​ខណៈនោះ​ត្រូវយក​ប័​រដាក់​ចូលក្នុង​កូនចាន រួច​ចាក់​ទឹកខ្មេះ ទឹកម្ទេស និង​មើម​ខ្ទឹម​ចូល ទើប​កូរ​វា​ឲ្យ​សព្វ រួចហើយ​យក​ស្លាបមាន់​ទាំងនោះ​ទៅ​ជ្រលក់​ជាមួយនឹង​ទឹកម្ទេស​នោះ ហើយ​រៀប​ដាក់​នៅក្នុង​ចោទ​ឲ្យ​មាន​របៀប ដោយ​រោយ​ស្លឹក​ខ្ទឹម​ពីលើ​បន្តិច​ជាការ​ស្រេច ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.