ស្រឡាញ់ពេក ដាច់ចិត្តចាប់ រំលោភ ម្តាយគេទាន់ ប្តឹងចាប់ខ្លួន

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels: ,

  • បាត់ដំបងៈ អាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹង របស់ម្តាយ នារីរងគ្រោះ ដោយចោទពីបទរំលោភ សេពសន្ថវៈ ប្រព្រឹត្តកាលពីម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នៅចំណុចក្រោមដើមអម្ពិល ក្នុងភូមិរាជដូនកែវ ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយកសាងសំណុំរឿង បញ្ជូន ទៅសាលា ដំបូង នៅល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២។
    លោកញ៉ែម សាវី មេបញ្ជាការរងអាវុធហត្ថ ស្រុកឯកភ្នំបានឲ្យដឹងថាជនសង្ស័យមានឈ្មោះមឿង សួរភេទប្រុស អាយុ២៦ឆ្នាំមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង មកស៊ីឈ្នួល ច្រូតស្រូវឲ្យគេនៅជិតផ្ទះនារីរងគ្រោះ ។ ចំណែកនារីរងគ្រោះមានឈ្មោះធ ផ ល អាយុ២៤ឆ្នាំនៅភូមិ ឃុំខាងលើ។      នាងរងគ្រោះ បានបំភ្លឺប្រាប់ អាវុធហត្ថថា នាងនិងជនសង្ស័យ បានស្គាល់គ្នាជាងបីខែ និងធ្វើជាសង្សារ នឹងគ្នាពេលទៅ ស៊ីឈ្នួលច្រូតស្រូវ នៅឃុំម៉ក់ហឺន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ថ្ងៃទី២៧ ខែមករា ឈ្មោះមឿង សួរ បានទូរស័ព្ទមកណាត់នាង ទៅជួបគ្នានៅក្រោមដើមអម្ពិល ក្រោយ ផ្ទះដើម្បី និយាយសាសងគ្នា រហូតដល់ម៉ោងជាង១រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែមករា ហើយជនសង្ស័យ បានចាប់បង្ខំនាងរួមភេទ លុះត្រាបានសម្រេច ទោះបីជា នាងរើបំរះ យ៉ាងណាក៍មិន ឈ្នះហើយត្រូវម្តាយនាង ដឹងក៍ប្តឹងអាវុធឲ្យចាប់ខ្លួន តែម្តង។
     លោកសក្តិ៣ ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ ខេត្តបាននិយាយថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភ សម្រេចចំនួនម្តងគត់ ដោយសារតែស្រឡាញ់ខ្លាំងពេក អត់ទ្រាំមិនបាន។ យោងតាមពាក្យបណ្តឹង របស់ ម្តាយនារីរងគ្រោះចម្លើយរបស់នារីរង គ្រោះនិងចម្លើយ សារភាពរបស់ជនសង្ស័យរួចមក លោកមេបញ្ជាការអាវុធហត្ថខេត្ត និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថកិច្ច ជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែមករាដើម្បីចាត់ការ តាមច្បាប់។ ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.