ក្រុមហ៊ុន LG ទើបតែបានប្រកាស បង្ហាញនូវ tablet ដែលបំពាក់បច្ចេកវិទ្យា LTE ដំបូងរបស់ខ្លួន គឺ LG Optimus Pad LTE។ វាដូចគ្នាទៅនឹងទូរស័ព្ទ Optimus LTE smartphone ដែរ ដែលវាភា្ជប់បច្ចេកវិទ្យា 4G LTE និងមានការបង្ហាញរូបភាពលើអេក្រង់បានពេញលេញ ប្រភេទ True HD IPS។
តាមព័ត៌មានពីបរទេសបានឲ្យដឹងថា LG Optimus Pad LTE នឹងផលិតឡើងដំបូងគេនៅប្រទេសកូរ៉េ ដែលមានអេក្រង់ទំហំ ៨,៩អ៊ីញ និងមាន resolutionទំហំ 1280 x 720។ នៅខាងខ្នងរបស់ Tablet នេះ មានបំពាក់កាមេរ៉ាទំហំ 8MP ព្រមជាមួយនឹងកាមេរ៉ាខាងមុខ ទំហំ 2MP ដែលធ្វើឲ្យអ្នកប្រើប្រាស់អាច ធ្វើការសន្ទនាគ្នា តាមរយៈវិដេអូបង្ហាញរូបភាពយ៉ាងច្បាស់។ លើសពីនេះទៅទៀត វាមាន processor ប្រភេទ dual-core មានល្បឿន 1.5GHz Qualcomm ជាមួយនឹងការដំណើរការ កម្មវិធីដោយប្រព័ន្ឋ ប្រតិបត្តិការ Android 3.2។
ជាមួយគ្នានេះ Optimus Pad LTE ក៏ជាប្រភេទ tablet ដែលបំពាក់អង្គចងចាំប្រភេទ microSD ដំបូងគេក្នុងពិភពលោក ដែលអាចឲ្យពង្រីកទំហំចងចាំរហូតដល់ 32GB។
គួរបញ្ជាក់ថា ក្រុមហ៊ុន LG មិនបានបង្ហាញព័ត៌មានពីកាលបរិច្ឆេទ និងតម្លៃដែលដាក់លក់នៅលើទីផ្សារនៅឡើយទេ និងមិនមានព័ត៌មានណាមួយបញ្ជាក់ថា ពេលណា ដែល Tablet នេះផលិតហើយនោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុន LG មិនបានបង្ហាញព័ត៌មានពីកាលបរិច្ឆេទ និងតម្លៃដែលដាក់លក់នៅលើទីផ្សារនៅឡើយទេ និងមិនមានព័ត៌មានណាមួយបញ្ជាក់ថា ពេលណា ដែល Tablet នេះផលិតហើយនោះទេ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.