ចាប់​បាន​កូកាអ៊ីន​១៦​គីឡូ ក្នុង​ទីស្នាក់ការ​អ.ស.ប

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ថង់​ផ្ទុក​កូកាអ៊ីន​ទម្ងន់​ ​១៦kg ​ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​ ​អង្គការ​សហប្រជាជាតិ​​ប្រចាំ​ក្នុង​ទីក្រុង​ញីវយ៉ក។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ ចុះ​ផ្សាយ​ដោយ​គេហទំព័រ BBC។
    ថ្នាំ​ញៀន​នេះ​​ត្រូវ​បាន​គេ​ច្រក​ក្នុង​ថង់​មួយ ​ដែល​មាន​បិទ​​រូប​សញ្ញា​អង្គការ​សហប្រជាជាតិ​ភ្ជាប់​ពីលើ។ ​បើ​តាម​សម្ដី​អ្នក​នាំ​ពាក្យ​​ប៉ូលិស​ លោក​ Paul Browne ​ថា​ ការ​បញ្ជូន​នេះ​ដូច​ជា​ធ្វើ​ឡើង​ដោយ​ចៃដន្យ ពី​ព្រោះ​គ្មាន​ឈ្មោះ ​ឬ​អាសយដ្ឋាន​​ភ្ជាប់​​ជាមួយ​​ឡើយ។
    ថង់​ថ្នាំ​ញៀន ត្រូវ​បាន​គេ​ស្កេន​​ព្រោះ​មាន​ការ​សង្ស័យ​ទៅ​ឡូហ្គោ​អង្គការ​សហប្រជាជាតិ​ដែល​មាន​សភាព​មិន​ប្រក្រតី។
    បើ​តាម​សម្ដី​លោក ​Gregory Starr​ អគ្គលេខាធិការ​​រង​ ​ទទួល​​បន្ទុក​សុវត្ថិភាព និង​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ​ថា​ ​នៅ​ក្នុង​ថង់​ពណ៌​ស​ គេ​ឃើញ​ថ្នាំ​ញៀន​ត្រូវ​បាន​បង្កប់​ក្នុង​​កុំព្យូទ័រ​​យួរ​ដៃ​ដែល​ត្រូវ​បាន​ដោះ​គ្រឿង​ចេញ​អស់។
    លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន AFP ថា “​បើ​តាម​គំនិត​ខ្ញុំ​ នេះ​ជា​ទង្វើ​របស់​ពួក​រត់​ពន្ធ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ប្រទេស​មិកស៊ិក​ ​ដែល​មាន​បំណង​នាំ​យក​ថ្នាំ​ញៀន​ទាំង​នេះ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​គម្រោង​របស់​ពួក​គេ​​ធ្វើ​ឡើង​​ខុស​គោល​ដៅ”។
    ស្រប​គ្នា​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក ​Martin Nesirky ​ក៏​បាន​លើក​ឡើង​ប្រាប់​ AP ​ថា​ ទាំង​អង្គការ​សហប្រជាជាតិ ​និង​បុគ្គលិក​​​ក្នុង​ទីស្នាក់ការ​កណ្ដាល​នេះ​​មិន​មែន​ជា​មុខ​សញ្ញា​​ទទួល​​ថ្នាំញៀន​នេះ​ទេ៕

    ប្រភព៖​ BBC
    រូបភាព៖ ​cityprofile, aforeverrecoverybattlecreek



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.