សំណួរ៖ ខ្ញុំរួមភេទជាមួយមិត្តប្រុសរបស់ខ្ញុំនៅថ្ងៃទីពីរក្រោយមករដូវ ហើយពួកយើងបានប្រើស្រោមអនាម័យ។ ខ្ញុំធ្លាប់លឺថាវាមិនល្អទេសម្រាប់រាងកាយរបស់មនុស្សស្រីពេលរួមភេទក្នុងថ្ងៃមករដូវព្រោះ រដូវរបស់ពួកគេនឹងឈប់មកទៀតក្រោយពីចាប់ផ្តើមបង្កើតអារម្មណ៍ក្នុងពេលរួមភេទ។ តើវាជាការពិតដែរទេ?
ចំលើយ៖ដើម្បីឆ្លើយផ្ទាល់ទៅនឹងសំណួររបស់អ្នក វាពិតជាមិនមានអ្វីខុសឆ្គងទេក្នុងការដែលរួមភេទពេលមករដូវ ព្រោះវាមិនបង្កជាការគ្រោះថ្នាក់ដល់រាងកាយរបស់អ្នកឡើង លុះត្រាតែដៃគូររបស់អ្នកនោះមានជំងឺឆ្លងតាមការរួមភេទ។ ប្រសិនបើអ្វីទាំងអស់ជាពិសេស អ្នកធ្លាប់មានបទពិសោធន៍នៃការឈឺពោះក្នុងពេលមករដូវ ការរួមភេទពិតជាអាចមានផលប្រយោជន៍សម្រាប់អ្នក។ វាប្រហែលបណ្តាលមកពី Endorphins (សារធាតុគីមីម្យ៉ាងផលិតឡើងដើម្បីកាត់បន្ថយពេលឈឺចាប់ និងធ្វើអោយមនុស្សនោះមានអារម្មណ៍ថាសប្បាយចិត្ត) ដែលត្រូវបានបញ្ចេញក្នុងពេលរួមភេទ ឬលំហូរឈាមកើនឡើងទៅក្នុងតំបន់ប្រដាប់ភេទ។ ស្ត្រីជាច្រើនរកឃើញថាការរួមភេទជួយអោយពួកគេបំបាត់ការឈឺចាប់ក្នុងពេលមករដូវ។
ក្នុងពេលរួមភេទវានឹងមិនធ្វើអោយរដូវរបស់អ្នកឈប់មកទេ (លុះត្រាតែអ្នកមានផ្ទៃពោះ) វាប្រហែលជាធ្វើអោយការមករដូវបញ្ចប់ទៅលឿនជាងមុនបន្តិច។ ចាប់តាំងពីភ្នាសកម្រាលរបស់ស្បូនត្រូវបានដាច់រហែកក្នុងពេលមករដូវ ការកន្ត្រាក់ស្បូនដែលធ្វើឡើងក្នុងពេលរួមភេទប្រហែល ជាអាចជួយធ្វើអោយកំទេចកំទីដែលនៅសល់ក្នុងស្បូននោះចេញមកក្រៅកាន់តែលឿន ប៉ុន្តែនោះគឺជាយន្តការដែលខ្ញុំយល់ឃើញទេ។
ម្យ៉ាងវិញទៀត ក្រៅពីការពិតដែលថាអ្នកកំពុងហូរឈាមរដូវ វាពិតជាគ្មានសញ្ញាអ្វីសំខាន់ខុស
គ្នាពីការរួមភេទក្នុងពេលមករដូវ ឬធ្វើអ្វីៗផ្សេងទៀតនោះទេ។
ជាចុងក្រោយ បើយោងទៅតាមមជ្ឈមណ្ឌលការពារ និងបង្ការជំងឺអាមេរិក (CDC) ខ្ញុំសូមណែនាំអោយអ្នកប្រើស្រោមអនាម័យ និងលើកទឹកចិត្តអ្នកអោយបន្តការរួមភេទតទៅទៀត ព្រោះការប្រើស្រោមអនាម័យជាជាប់លាប់ និងត្រឹមត្រូវគឺជាវិធីដែលអាចទុកចិត្តបំផុតក្នុងការបង្ការជំងឺឆ្លងតាមការរួមភេទ។

ខ្ញុំសូមអោយអ្នកទទួលបានសំណាងល្អជាមួយនឹងទំនាក់ទំនងរបស់អ្នក និងសុខភាពផ្លូវភេទល្អ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.