សមាគមន៍សួតរបស់អាមេរិកបានឱ្យដឹងថា ការឈប់ជក់បារីគឺជាការប្តេជ្ញាចិត្តមួយសម្រាប់ឆ្នាំថ្មី ប៉ុន្តែការនិយាយពិតជាងាយស្រួលជាងការធ្វើខ្លាំងណាស់ ដែលមនុស្ស ៦នាក់ ក្នុងចំណោម ១០នាក់ តម្រូវឱ្យមានការខិតខំប្រឹងប្រែងជាច្រើនមុននឹងទទួលបានភាពជោគជ័យក្នុងការបោះបង់ចោលទម្លាប់នេះ។
ប៉ុន្តែការរៀបចំគម្រោងដើម្បីបញ្ឈប់អាចបង្កើនឱកាសនៃភាពជោគជ័យបានយ៉ាងច្រើន។
វេជ្ជបណ្ឌិត ន័រមេន អ៊ីឌែលមេន (Norman Edelman) ប្រធានការិយាល័យឱសថនៃសមាគមន៍សួត និយាយថា “ការបញ្ឈប់ការជក់បារីគឺជាជំហានតែមួយសំខាន់បំផុតដែលអ្នកជក់បារីអាចធ្វើដើម្បីធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរជាងមុន។ ការចាប់ផ្តើមនៃឆ្នាំថ្មីគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកជក់បារីទាំងអស់អនុវត្តគម្រោងរបស់ពួកគេក្នុងការបញ្ឈប់ការជក់បារី ហើយប្រមូលយកនូវផលប្រយោជន៍សុខភាពនិងហិរញ្ញវត្ថុនៃជីវិតរស់នៅដែលគ្មានការជក់បារី”។
ខាងក្រោមនេះគឺជាការណែនាំមួយចំនួនដែលអាចជួយមនុស្សជាច្រើនពាន់នាក់បញ្ឈប់ការជក់បារី៖
ប្រភេទនៃការព្យាបាលផ្សេងៗគ្នា និងថ្នាំដែលអាចទិញបានដោយមាននិងគ្មានវេជ្ជបញ្ជា ត្រូវបានរៀបចំឡើងដើម្បីជួយក្នុងការបញ្ឈប់ការជក់បារី។ អ្នកអាចពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកលក់ថ្នាំ។
ជ្រើសរើសថ្ងៃដែលត្រូវផ្តាច់ការជក់បារីជាមុនឱ្យបានពីរឬបីសប្តាហ៍ហើយគូសចំណាំនៅលើប្រតិទិន។ ព្យាយាមជ្រើសរើសថ្ងៃដែលអ្នកមិនស្ថិតក្រោមស្ត្រេសច្រើន។ នៅពេលដែលជិតដល់ថ្ងៃ អ្នកត្រូវប្រមូលថ្នាំនិងរបស់ជំនួយក្នុងការផ្តាច់ផ្សេងៗនិងគិតពីដំណោះស្រាយថាតើអ្នកគួរធ្វើយ៉ាងណានៅពេលដែលស្ថានភាពមួយធ្វើឱ្យចង់ជក់បារី។
អ្នកត្រូវហាត់ប្រាណជារៀងរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងជួយបង្កើនកម្រិតថាមពលនិងអារម្មណ៍របស់អ្នកឱ្យល្អប្រសើរ ក៏ដូចជាជួយបង្ការការឡើងទម្ងន់ផងដែរ។ ការដើរគឺជាវិធីសាស្ត្រល្អបំផុតក្នុងការកាត់បន្ថយភាពតានតឹងនៃការផ្តាច់បារី។ អ្នកក៏ត្រូវការបរិភោគអាហារដែលមានលំនឹងសុខភាព ញ៉ាំទឹកឱ្យបានច្រើន និងគេងឱ្យបានច្រើនផងដែរ។
ស្វែងរកការគាំទ្រពីគ្រួសារ មិត្តភក្តិ និងអ្នកធ្វើការជាមួយអ្នក ហើយពិចារណាពីការចូលរួមក្នុងក្រុមផ្តាច់ការជក់បារី ដូច្នេះអ្នកមិនអនុវត្តគម្រោងផ្តាច់បារីនេះតែម្នាក់ឯង។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.