ទោះបីដល់ថ្ងៃនេះទៅហើយក៏ស្ត្រីជាច្រើននាក់មិនបានយល់ដឹងច្បាស់អំពីអារម្មណ៍ផ្លូវភេទរបស់មនុស្សប្រុសដែរ។ ដូច្នេះអត្ថបទមួយនេះគឺតម្រូវទៅលើមនុស្សស្រី ជាពិសេសស្ត្រីដែលពិបាកនឹងយល់ពីអ្វីដែលធ្វើអោយបុរសកើតសេចក្តីត្រូវការក្នុងការរួមភេទ។
ប៉ុន្តែបុរសក៏នឹងទទួលបាននូវអត្ថប្រយោជន៍ដែរពីការអាននូវអ្វីដែលបានសរសេរនៅខាងក្រោម។
ចំណង់ផ្លូវភេទបុរស
វាមានការពិបាកសម្រាប់ស្ត្រីក្នុងការយល់ដឹងទៅលើថាមពលជាមធ្យមប៉ុណ្ណាទើបធ្វើអោយចំណង់ផ្លូវភេទរបស់មនុស្សប្រុសកើតមាន។
ថ្វីបើមនុស្សប្រុសមានភាពប្រញាប់ប្រញាល់ខុសៗគ្នាក្នុងការរួមភេទក៏ពិតមែន ប៉ុន្តែពួកគេគឺមាននិន្នាការត្រេកត្រអាលលើការរួមភេទខ្លាំងជាងមនុសស្រី។ (ចំនុចនេះក៏សង្កត់ធ្ងន់ទៅលើបុរសខ្ទើយផងដែរ ប៉ុន្តែតាមការពិតអត្ថបទនេះគឺគ្រាន់តែប្រើសម្រាប់ស្រាយបញ្ជាក់ទៅលើមនុស្សប្រុសដែលរួមភេទផ្ទុយគ្នាប៉ុណ្ណោះ)។
ឆ្នាំ២០០៥ អ្នកឯកទេសខាងជំងឺផ្លូវភេទជាន់ខ្ពស់ជនជាតិអង់គ្លេសម្នាក់បានប្រាប់តាមប្រព័ន្ធផ្សព្វផ្សាយអោយដឹងថា ជាទូទៅបុរសជាច្រើននាក់ធ្វើការរួមភេទជារៀងរាល់ ៥ថ្ងៃម្តង តែចំនែកឯស្ត្រីវិញទំនងជាចង់រួមភេទជារៀងរាល់ ១០ថ្ងៃម្តងទៅវិញ។ មួយចំនួននៃរឿងនេះគឺជាការពិត។
ប៉ុន្តែសូមយល់ថាមានបុរសជាច្រើននាក់ ជាពិសេសបុរសក្មេងៗនិងមានរូបរាង្គសមសួន ពិតជាចង់រួមភេទជារៀងរាល់ថ្ងៃណាស់ ហើយប្រហែលជាចង់អោយបានច្រើនជាងនេះទៅទៀតប្រសិនបើរាង្គកាយរបស់ពួកគេអាចធ្វើទៅបាន។
ការកំណត់របស់ធម្មជាតិ
ហេតុផលមួយក្នុងចំនោមហេតុផលជាច្រើនដែលមនុស្សយើងអាចរស់បានរាប់ពាន់ឆ្នាំ ហើយវាគឺជាការពិតមួយទៀតដែលថា ធម្មជាតិបានកំនត់អោយបុរសត្រូវប្រើលិង្គដាក់បញ្ចូលទៅក្នុងទ្វារមាសរបស់មនុស្សស្រី និងបញ្ចេញមេជីវិតឈ្មោលទៅក្នុងនោះ។
រឿងនេះប្រហែលជាមិនល្អស្តាប់ទេ ប៉ុន្តែវាគឺជាការពិត។ កម្មបទរួមភេទដំបូងបំផុតរបស់មនុស្សប្រុសគឺត្រូវការបញ្ចូលលិង្គរបស់គេចូលទៅក្នុងទ្វារមាសមនុស្សស្រី ហើយបង្ហូរមេជីវិតឈ្មោលទៅអោយនាង។
ទោះបីជាយ៉ាងណាក៏ដោយ បុរសជាច្រើននាក់បានទទួលជោគជ័យលើការផ្តល់ភាពស្មោះត្រង់ទៅអោយដៃគូររបស់ខ្លួន។ ចំនែកការពិតតាមបែបវិទ្យាសាស្ត្រវិញគឺ បុរសត្រូវបានកំណត់រួចទៅហើយក្នុងការបញ្ចូលមេជីវិតឈ្មោលរបស់ខ្លួនទៅក្នុងស្បូនស្ត្រីអោយបានកាន់តែច្រើនបំផុតតាមតែអាចធ្វើទៅបាន។
ថ្ងៃនេះបុរសនោះស្ថិតនៅក្នុងដៃរបស់អ្នកហើយ
មែន វាគួរតែជាករណីដែលសតវត្សន៍ថ្មីនៃភាពស៊ីវីល័យបានជះឥទ្ធិពលលើមនុស្សប្រុស ដូច្នេះមនុស្សប្រុសមិនចាំបាច់ព្យាយាមតុបតែងខ្លួនអោយស្អាតបាទនៅពេលជួបនឹងមនុស្សស្រីទេ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងហេតុដូចខាងក្រោមនេះគឺជាការប៉ាន់ប្រមាណដ៏មានសុវត្ថិភាពនិងស្មោះត្រង់៖
• ដៃគូរប្រុសគឺពិតជាប្រញាប់ប្រញាល់ខ្លាំងណាស់ក្នុងការរួមភេទ
• គាត់គិតអំពីរឿងរួមភេទច្រើនជាងអ្នកទៅទៀត
• ទោះបីជាយ៉ាងណាក៏ដោយ ភាពរ៉ូម៉ែនទិច និងការថ្នាក់ថ្នមប្រហែលជាគាត់អាចធ្វើបាន។ សម្រាប់កម្មបទនៃជីវិតរបស់គាត់ក្នុងពេលរួមភេទគឺបញ្ចូលលិង្គអោយបានជ្រៅទៅក្នុងទ្វារមាសរបស់អ្នក
• ហើយនៅពេលមួយដែលវាជ្រៅដល់ចំនុចហើយ នោះនឹងធ្វើបុរសឈានទៅរកចំនុចកំពូលនៃការរួមភេទបាន ហើយក៏បញ្ចេញមេជីវិតឈ្មោលរបស់ខ្លួនទៅក្នុងខ្លួនរបស់អ្នកដែរ។
ការរួមភេទតាមមាត់ និងរន្ធគូទ
អ្វីដែលគួរអោយជឿខ្លាំងបំផុតនោះគឺថា សភាវៈគតិក្នុងការរួមភេទជាមួយមនុស្សស្រី ធ្វើអោយមនុស្សប្រុសអាចទទួលយកទាំងអស់អោយតែកន្លែងណាដែលមានប្រហោង និងអាចសូកបញ្ចូលលិង្គបាន ទោះបីជាមិនមែនជាទ្វារមាសក៏ដោយ។ នោះគឺជាមូលហេតុដែលមានអត្រាខ្ពស់បំផុតមួយនៃមនុស្សប្រុសមានចំណង់រួមភេទតាមមាត់ និងមានតិចតួចណាស់ដែលធ្វើការរួមភេទតាមរន្ធគូថ។
ការសន្និដ្ឋាន
ដូច្នេះមនុស្សប្រុសជាមធ្យមគឺមានចំណាប់អារម្មណ៍ខ្លាំងទៅលើការរួមភេទជាងមនុស្សស្រី ហើយទំនងជា៖
• មានអារម្មណ៍ថាចង់រួមភេទខ្លាំងមែនទែន
• ប្រឈមមុខនឹងបញ្ហានៃការរួមភេទដោយមិនគិតពីផលលំបាក
• មិនស្មោះត្រង់
• ព្យាយាមរួមភេទដោយចំនាយលុយអោយដៃគូរ
ជាមួយគ្នានេះដែរ អ្វីដែលស្ត្រីធ្វើអោយបុរសមានចំណង់ភេទគឺ៖
• ការមើលឃើញសុដន់របស់មនុស្សស្រី
• រូបរាង្គដ៏ល្អនៃកំប៉េះគូថ
• ជើងទាំងគូរដ៏រលោងស្រស់ស្អាត
• និងការប្រើក្លិនទឹកអប់
ដូច្នេះ មិត្តអ្នកអានដែលជាមនុស្សស្រីពិតជាមិនដែលបាននឹកស្មានទៅលើថាមពលនៃការឆ្លើយតបសកម្មភាពផ្លូវភេទរបស់បុរសទេ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.