វិធី​ទប់​ស្កាត់​​ជំងឺ​មហា​រីក​សុ​ដន់

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ការ​សិក្សា​ជា​ច្រើន​​​បង្ហាញ​ថា​​ មាន​អាត្រា​សាច់​ដុំ​ពក​​របស់​សុដន់​​ចំនួន​៨០​ភាគ​រយ​​ក្នុង​ចំ​ណោម​ដុំ​ពក​សុដន់​​ទាំង​ឡាយ​ដែល​កើត​ឡើង​នោះ​​គឺ​មិន​មែន​សុទ្ធ​តែ​​ជា​រោគ​មហា​រីក​ទាំង​អស់​​នោះ​ទេ ។

    ​​ដោយ​សា​តែ​​មាន​ការ​យល់​ដឹង​​ពី​ជំងឺ​មហា​រីក​សុដន់​​បាន​កើន​ឡើង​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​​កំពុង​តែ​​ខំ​បង្កើត​ប្រភេទ​​ថ្នាំ​ព្យា​បាល​ខុសៗ​គ្នា​​​ជា​ច្រើន​​ដើម្បី​​ទប់​ស្កាត់​​ជំងឺ​មហា​រីក​សុដន់​ ។​​ ​វេជ្ជ​បញ្ជា​​ជា​ច្រើន​​ក្នុង​ចំណោម​វេជ្ជ​បញ្ជា​ពេទ្យ​​ទាំង​ឡាយ​​បាន​បង្ហាញ​​ពី​ប្រសិទ្ធ​ភាព​​អវិជ្ជ​មាន​ ។ ដោយ​ហេតុ​នេះ​ហើយ​​ទើប​ស្ត្រី​ទាំង​ឡាយ​​កំពុង​តែ​​ស្វែង​រក​ឱសថ​​ណា​ផ្សេង​មួយ​ទៀត​​ដើម្បី​ព្យា​បាល​​ និង​ទប់​ស្កាត់​​ការ​ចាប់​ផ្តើម​​​​ជំងឺ​មហា​រីក​សុដន់​ ។​

    ១-​​​​ស្ត្រី​នៅ​ក្នុងបណ្តា​​ប្រទេស​​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី​​មាន​មធ្យម​ភាគ​​កើត​ជំងឺ​មហា​រីក​សុដន់​​​​ទាប​ជាង​ស្ត្រី​នៅ​ទ្វីប​អ៊ឺ​រ៉ុប​​​ និង​ស្ត្រី​អា​មេ​រិក​​ដែល​ធ្វើ​ឲ្យ​​ក្រុម​វេជ្ជ​បណ្ឌិត​​សំ​ឡឹង​មើល​លើ​​បញ្ហា​ចំណី​អា​ហារ​​ជា​ប្រការ​​ដែល​អាច​ព្យា​បាល​​ និង​ទប់​ស្កាត់​បាន ។

    ២-​​ទទួល​ទាន​​ថ្នាំ​ប្រភេទ​វីតា​មីន ​B12​​ ជា​រៀង​រាល់​ថ្ងៃ ។​​​​ កង្វះ​ជាតិ​វីតា​មីន​ ​​B12 នឹង​នាំ​ទៅ​រក​​មហន្ត​រាយ​​​ផ្នែក​សរសៃ​ប្រសាទ​​ និង​ជំងឺ​ខ្វះ​​ឈាម​ក្រហម ។​​ វីតា​មីន ​B12​​ មាន​​នៅ​ក្នុង​ប្រភេទ​អាហារ​​ជា​ច្រើន​ដូច​ជា​​​ត្រី​​ សាច់​​ និង​អាហារ​​​ប្រចាំ​ថ្ងៃ​នានា ។​​​​គ្រាប់​ថ្នាំ​វី​តា​មីន ​B12​ ក៏​អាច​រក​បាន​នៅ​តាម​ឱសថ​ស្ថាន​​នានា​ផងដែរ ។​​

    ៣-​​​ទទួល​ទាន​​​បន្លែ​​អោយ​បាន​ច្រើន​​រួម​មាន​ដូច​ជា​​ស្ពៃ​ ​​​ផ្កា​ខាត់​ណា​​​ និង​ស្ពៃ​ក្តោប​ជាដើម ។​​​ ប្រភេទ​អាហារ​ទាំង​នេះ​​មាន​ជាតិ​ sulforaphane​​​ ដែល​ជួយ​​បង្កើន​កំ​រិត​​អង់​ស៊ីម​ពីរ​ប្រភេទ​​ដែល​ប្រឆាំង​នឹង​​រោគ​មហា​រីក​​​នៅ​ក្នុង​​ខ្លួន​ ។​​​

    ៤-​​ទទួល​ទាន​​តែ​បៃ​តង​​ឲ្យ​បាន​ចំនួន​២០០​ក្រា​ម​​​​ជា​រៀង​រាល់​ថ្ងៃ ។​​​ ​ការ​​ទទួល​ទាន​​តែ​បៃ​តង​ច្រើន​ធ្វើ​ឱ្យ​ឱកាស​នៃ​ការ​កើត​​មាន​រោគ​មហា​រីក​សុដន់​​មាន​កម្រិត​ទាប​ ។​​​ សារ​ធាតុ​ EGCG​​ រឺ​​ epigallocatechin-3​​ ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​ក្នុង​តែ​បៃ​តង​​។ វា​គឺ​ជា​សារ​ធាតុ​ដ៏​សកម្ម​មួយ​​ដើម្បី​បញ្ឈប់​​កោ​សិការ​មហា​រីក​​មិន​ឲ្យ​រីក​ធំ​ឡើង​​ និង​ធ្វើ​ឲ្យ​វា​​លែង​បង្ក​ជា​ជំងឺ ។​​

    ៥-​​ការ​បន្ថែម​​រស​ជាតិ​អា​ហារ​​​ជា​មួយ​អាស៊ីដ​ហ្វូលីក (folic acid​​​) ដែល​មាន​នៅក្នុង​ស្លឹក​បន្លែ​បៃ​តង​ ថ្លើម​និង​ក្រលៀន​សត្វ​ ។​​ ការ​​ទទួល​ទាន​​​អាស៊ីដ folic acid​​ ​​អាច​ជួយ​​កាត់​បន្ថយ​ឱកាស​​កើត​ជំងឺ​​​មហា​រីក​សុដន់​ ។​​

    ៦-​​​​ទទួល​ទាន​ពពួក​ផ្សិត ​​Maitake ​​(​ឥ​ឡូវ​នេះ​​មាន​ជា​គ្រាប់​ថ្នាំ​​សំរាប់​លាយ​ជាមួយ​អា​ហារ​) ​​ជាមួយ​អាហារ​​​ប្រចាំ​ថ្ងៃ ។​​​ ពពួកផ្សិតទាំងនេះ​ត្រូវបានគេប្រើ​​រាប់ពាន់ឆ្នាំមកហើយ​នៅក្នុងវប្បធម៌​មួយចំនួន​សំរាប់ផលប្រយោជន៌​សុខភាព ។​សារធាតុ D-fraction ជួយ​​​ទប់​ស្កាត់​​កោ​សិការ​មហា​រីក​​មិន​ឲ្យ​កើត​ឡើង​​ និង​​ជួយ​បង្កើន​​កោ​សិ​ការ​ភាព​ស៊ាំ​​ដែល​ជួយ​ប្រ​យុទ្ធ​​ប្រ​ឆាំង​​​នឹង​ជំងឺ​នា​នា​ ៕​​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.