វដ្ត​រដូវ​​ស្ត្រី​ក្រោយ​វ័យ​៤០ឆ្នាំ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • នៅ​ពេល​ដែល​ស្ត្រី​ឈាន​ដល់​វ័យ​​៤០​ឆ្នាំ​ វដ្ត​រដូវ​របស់​ស្ត្រី​នឹង​មាន​ការ​ប្រែ​ប្រួល​​រហូត​ឈាន​ដល់​ដំណាក់​កាល​​នៃ​ការ​អស់​រដូវ​តែ​ម្តង​ ។ ស្ត្រី​ដែល​មាន​វ័យ​ក្រោយ​ពី​៤០​ឆ្នាំ​នឹង​មាន​អាការ​ប្លែក​ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ ។

    ចំពោះ​ស្ត្រី​ដែល​មាន​​អាយុ​ប្រហែល​ជា​៤០​ឆ្នាំ​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អស់​រដូវ ហើយ​នឹង​មាន​បង្ហាញ​នូវ​អាការ​​​ដែល​​គួរ​កត់​សម្គាល់​​ដោយ​នៅ​​ក្នុង​សុដន់​​ជា​រឿយ​ៗ​​មាន​សភាព​រឹង និង​ធ្លាក់​ឈាម​ច្រើន​នៅ​ពេល​មក​​រដូវ​ ។

    ចំពោះ​ស្ត្រី​នៅ​ក្នុង​វ័យចន្លោះ​ពី​​៤៥​ឆ្នាំ​រហូត​ដល់​៥៥ឆ្នាំ​គឺ​ជា​ដំណាក់​កាល​នៃ​ការ​ចាប់​ផ្តើម​អស់​រដូវ​​ដែល​នឹង​មាន​បង្ហាញ​នូវ​​អាការ​មួយ​ចំនួន​ដូច​ជា​រដូវ​មក​ពុំ​ទៀង​ទាត់​ ​ធ្លាក់​ឈាម​តិច​ បែក​ញើស​នៅ​ពេល​យប់​ ពេល​ខ្លះ​ញ័រ​បេះ​ដូង​ ឆាប់​រំជួល​ចិត្ត អង្គ​ជាត​របស់​ស្ត្រី​មាន​ក្លិន​ និង​ឆាប់​អស់​កំលាំង​ ។

    សម្រាប់​ស្ត្រីដែល​មាន​វ័យ​​បន្ទាប់​ពី​​៥៥ឆ្នាំ​គឺ​ជា​ដំណាក់​កាល​នៃ​ការ​ប្រឈម​មុខ​នឹង​ការ​អស់​រដូវ​ ហើយ​នឹង​បង្ហាញ​នូវ​​អាការ​​មួយ​ចំនួន​ដូច​ជា​​ឈប់​មក​រដូវ​ អង្គ​ជាត​ស្ត្រី​ស្ងួត​គ្មាន​សំណើម​ ប្រែ​ប្រួល​ទំរង់​នៃ​រាង​កាយ​ ស្បែក​ចាប់​ផ្តើម​ជ្រីវ​ជ្រួញ​ ឈឺ​សន្លាក់​ឆ្អឹង​ និង​ពុក​ឆ្អឹង​ ។

    ស្ត្រី​ដែលមាន​​អាការ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​គួរ​តែ​ជួប​ពិ​គ្រោះ​យោបល់​ និង​សុំ​ការ​ណែនាំ​​ពី​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ធ្វើ​ការ​ព្យាបាល​​ជា​បន្ទាន់​ដើម្បីជៀស​វាង​​ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.