តើអ្វីទៅដែលកំពុងសំលាប់ពួកយើង ? អស់រយៈកាលជាច្រើនទសវត្សរ៍ដែលក្រុមថ្នាក់ដឹកនាំសុខភាពពិភពលោកបានយកចិត្តទុកដាក់ផ្តោតលើប្រភេទជំងឺដែលអាចរីករាលដាលនានាដូចជាជំងឺអេដស៍ របេង និងគ្រុនផ្តាសាយបក្សីជាដើម ។ ពពួកជំងឺទាំងនេះបានជម្រុញឲ្យមានការបង្កើតជាថ្នាំបង្ការ ការព្យាបាលទាំងឡាយឲ្យកាន់តែប្រសើរឡើង និងវិធានការដទៃទៀតដើម្បីគ្រប់គ្រងលើពពួកមេរោគដែលបង្កបង្កើតឡើងនៅទីកន្លែងណាមួយបាននៅលើពិភពលោក ។ឥឡូវ ពពួកជំងឺទាំងនេះកំពុងតែបានបំលែងខ្លួនទៅជាឧក្រិដ្ឋជនថ្មីមួយដែលបានធ្វើឲ្យលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ហៅ "ភ្នាក់ងារសុខភាពសង្គ្រោះបន្ទាន់របស់រដ្ឋមានដំណើរការយឺតយ៉ាវ" ។ ពេលនេះ ពពួកមេរោគមិនមានទីបញ្ចប់ឡើយដ៏រាបណាមនុស្សនៅតែបន្តនូវទំលាប់អាក្រក់ដូចជាជក់បារី ទទួលទានអាហារច្រើនលើសកម្រិត និងធ្វើលំហាត់ប្រាណតិចតួចពេក ។
មហាសន្និបាទរបស់អង្គការសហប្រជាជាតិមួយនឹងប្រារព្ធឡើងក្រោមប្រធានបទ "ជំងឺរាំរ៉ៃនានាដូចជាជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសួត" ។ ពពួកជំងឺនេះបានផ្តាច់ជីវិតមនុស្សទូរទាំងពិភពលោកស្ទើរតែ២ភាគ៣ទៅហើយឬក៏ប្រហែលជា៣៦លាននាក់ ។ មានមនុស្សចំនួន៩នាក់ក្នុងចំណោមមនុស្ស១០នាក់បានស្លាប់ដោយសាប្រភេទជំងឺនេះនៅក្នុងសហរដ្ឋអាមេរិក។
វាជាការលំបាកណាស់ដើម្បីយល់ដឹងបានពីសេចក្តីទុក្ខវេទនាកំពុងកើតឡើងនៅផ្នែកមួយចំនួនទៀតនៃពិភពលោកដោយពពួកជំងឺទាំងនេះ ៕




0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.