ឆា​គ្រឿង​បង្គា​បំពង​

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ៙ គ្រឿងផ្សំ​
    - បង្គា​បកសំបក វះ​ខ្នង ៣០០ ក្រាម​
    - គ្រឿងការី ២-៣ ស្លាបព្រា​បាយ​
    - ក្បាលខ្ទិះ ១ ចានចង្កឹះ​
    - ស្លឹក​ក្រូចសើច ហាន់​ជា​សរសៃ​ឆ្មារៗ ១ ស្លាបព្រា​បាយ​
    - ជីរនាងវង ១ ចានចង្កឹះ​
    - ទឹកស្អាត ២ ស្លាបព្រា​បាយ​
    - ស្ករ ១ ស្លាបព្រា​បាយ​
    - ប្រេងឆា ម្ទេសដៃនាង ហាន់​សរសៃ​ឆ្មារៗ និង​ម្សៅ​សាលី ។​
    ៙ វិធី​ធ្វើ​
    ១. យក​បង្គា​ច្របល់​ជាមួយ​ម្សៅ​សាលី​បន្ដិចបន្តួច រួច​យកទៅ​បំពង ទុក​ឲ្យ​ស្រស់​ប្រេង ទើប​រៀប​ដាក់​ចាន​ត្រៀម​ទុក ។ ឆា​គ្រឿងការី​ជាមួយ​ប្រេងឆា​ឲ្យ​ឈ្ងុយ ទើប​ដាក់​ក្បាលខ្ទិះ​ចូល​ឆា​ជាមួយ ។​
    ២. រង់ចាំ​រហូត​ខ្ទិះ​ឡើង​ប្រេង ទើប​ផ្សំ​រសជាតិ បន្ទាប់មក​បិទ​ភ្លើង​រួច​ដួស​ស្រោច​លើ​បង្គា និង​រោយ​ពីលើ ដោយ​ស្លឹក​ក្រូចសើច ជីរនាងវង និង​ម្ទេសដៃនាង ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.