ជណ្ដើរយន្ត​អស្ចារ្យ​ទាំង ១១ លើ​លោក

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • បច្ចុប្បន្ន​នេះ​សំណង់​អាគារ​ខ្ពស់​ៗ​កប់​ពពក​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​​ប្រទេស​រីកចម្រើន ឬ​កំពុង​រីកចម្រើន​នានា​លើ​ពិភពលោក។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​សំណង់​អគារ​ខ្ពស់​ៗ​ទាំង​នោះ​តម្រូវ​ឲ្យ​មាន​ជណ្ដើរយន្ត​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ក៏​ដូច​ជា​ចំណេញ​ពេលវេលា​ឡើង​ទៅ​ដល់​ជាន់​និមួយៗ​នៃ​អគារ​បាន។ ភាគ​ច្រើន​នៃ​​ជណ្ដើរយន្ត​​​ទាំង​នោះ​ត្រូវ​បាន​រចនា​ឲ្យ​មាន​រូបរាង​ប្លែកៗ​និង​សាក​សម​ទៅ​នឹង​រាង​របស់​អគារ​ផង​ដែរ។
    អញ្ចឹង​សូម​ប្រិយមិត្ត​ក្រឡេក​មើល​រូប​ខាង​ក្រោម​នេះ​ និង​ជួយ​ប្រាប់​ផង​ថា​តើ​ជណ្ដើរយន្ត​ទាំង ១១​ខាងក្រោម​នេះ​មួយ​ណា​ប្លែក​និង​អស្ចារ្យ​ជាង​គេ?
    ១. ជណ្ដើរយន្ត​នៅ AquaDom ក្នុង​ទីក្រុង​ប៊ែរឡាំង​ស្ថិត​នៅ​ចំណុច​កណ្ដាល​នៃ​រយៈ​កម្ពស់​ប្រមាណ ២៥​ម៉ែត្រ (82-foot ) នៃ​អាង​ចិញ្ចឹម​ត្រី។
    ២.The Sky Tower ឈរ​បង្ហាញ​រាង​យ៉ាង​សង្ហារ​នៅ​តំបន់​ពាណិជ្ជកម្ម​កណ្ដាល​នៃ​ទីក្រុង Auckland ប្រទេស New Zealand។
    ៣. ជណ្ដើរយន្ត​ចំណាយ​ពេល​ត្រឹម​តែ ៤​នាទី​នាំ​លោក​អ្នក​ទៅ​កាន់​រយៈ​កម្ពស់​ប្រមាណ ១៩២ម៉ែត្រ (630-foot) នៃ Gateway Arch ក្នុង​វិថី Louis រដ្ឋMissouri សហរដ្ឋអាមេរិក។
    ៤. ដំណើរ​ទស្សនាចរ​លក្ខណៈ gondola ដែល​មាន​រយៈ​ពេល ៥០​នាទី​នៅ ស្កុតឡែន Falkirk Wheel ឆ្លង​កាត់​ព្រែក​ជីក​ចំនួន ២ និង​រួម​បញ្ចូល​ការ​ជិះ​ជណ្ដើរយន្ត ២ ដង។
    ៥. ទស្សនា​ទេសភាព​បឹងLucerne ដ៏​ស្រស់​ស្អាត និង ភ្នំ Alps ដោយ​ជិះ​ជណ្ដើរយន្តHammetschwand របស់ Switzerland ។
    ៦. SkyView នៅ Ericsson Globe គឺ​ជា​​ជម្រើស​ដ៏​ល្អ​ជាង​គេ​សម្រាប់​មើល​ទេសភាព​ទីក្រុង Stockholm ប្រទេស Sweden។
    ៧. អគារ Lloyd ក្នុង​ទីក្រុង ឡុង ត្រូវ​បាន​រចនា​ចេញ​ពី​ផ្នែក​ខាង​ក្នុង​មក​ក្រៅ ព្រម​ជាមួយ​នឹង​ជណ្ដើរយន្ត​កញ្ចក់​ទាំង ១២ សម្រាប់​ធ្វើដំណើរ​លើ​ផ្ទៃ​ខាង​ក្រៅ។
    ៨. មើល​ទេស​ភាព​សួន​ច្បារ​នៃ​ទីក្រុង វិហារ និង អគារ​ខ្ពស់​ៗ​កប់​ពពក​ពី​កន្លែង​អង្កេត​មើល​នៅ​ជាន់​ទី ៨៩ នៃ​អគារ Taipei 101 ក្នុង​ទីក្រុង តៃវ៉ាន់។
    ៩. ធ្វើ​ដំណើរ​ក្នុង​ជណ្ដើរយន្ត​នៃ​​សណ្ឋាគារ Luxor ក្នុង​រដ្ឋ Las Vegas នៅ​កាន់​មុម ៣៩​ដឺក្រេ​នៃ​ដំបូល​សណ្ឋាគារ។
    ១០. ទស្សនា​សារមន្ទីរ Mercedes-Benz ក្នុង​ទីក្រុង Stuttgart នៃ​ប្រទេស​អាល្លឺម៉ង់ ដែល​ផ្ទុក​នូវ​ព័ត៌មាន​យានយន្ត​ដែល​មាន​ប្រវត្តិ​ជាង ១២៥​ឆ្នាំ ដោយ​ប្រើប្រាស់​ជណ្ដើរយន្ត​ដែល​មាន​រាង​កោង​និង​ផ្ទៃ​ខាងក្រៅ​ធ្វើ​ពី​លោហធាតុ​ព្រម​ជាមួយ​នឹង​បង្អួច​បាំង​មុខ។
    ១១. ធ្វើ​ដំណើរ​តាម​ជណ្ដើរយន្ត Bailong ក្នុង​ទីក្រុងHunan ដើម្បី​ទស្សនា​សួន​ព្រៃ Zhangjiajia របស់​ប្រទេស​ចិន​ដែល​មាន​រយៈ​កម្ពស់​ជិត ៣៣០​ម៉ែត្រ (1,070 feet) នៃ​ច្រាំង​ថ្ម​ចោទ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.