វិធីរក្សាស្បែកឲ្យស្រស់ស្អាត

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ស្បែក​ដែល​​គ្របដណ្តប់​ខ្លួន​ប្រាណ​​គឺជា​ចំណុច​​ទាក់ទាញ​ដ៏ស្រស់​ស្អាត​បំផុត​មួយ​នៃ​រាងកាយ​ ។ អ្នក​ពិតជា​ចង់​រក្សា​ស្បែក​របស់​អ្នក​ឲ្យមើលទៅ​ស្រស់ស្អាត​បំផុត​ហើយ​មែន​ទេ ?

    ចំណុច​សំខាន់ៗ​​ខាងក្រោមនេះ​នឹង​ជួយ​ពន្យល់​ប្រាប់​អំពីវិធី​ថែរក្សា​ស្បែក​ឲ្យបាន​ស្រស់ស្អាត​ និង​ប្រកបដោយ​សុខភាព​ល្អ​ ។

    ១.​​ចៀសវាង​ការជក់បារី ៖ ការជក់បារី​​ផ្តល់​ផលប៉ះពាល់​​អវិជ្ជមាន​ជាច្រើន​ដល់​សុខភាព​រាងកាយ​​ដោយរួមទាំង​ជម្ងឺ​បេះដូង ​ជម្ងឺ​មហារីកសួត និង​ជម្ងឺ​ផ្សេងៗ ។ អ្វីដែល​មនុស្ស​ភាគច្រើន​​មិនអាច​ដឹងនោះ​គឺ​​ជាតិ​នីកូទីន​នៅក្នុង​ផ្សែង​បារី​អាចបង្កឲ្យ​ស្បែកមាន​ពណ៌ស្រអាប់​ ហើយក្នុង​ករណី​ខ្លះ​​បង្កឲ្យកើត​ជាមុន​លើស្បែក​ ។ ដើម្បី​រក្សា​ស្បែក​ឲ្យបាន​ស្រស់ស្អាត​ និង​មានសុខភាព​ល្អ អ្នក​ត្រូវ​​លះបង់​ការជក់​បារី ។

    ២.​យកចិត្ត​ទុកដាក់​ចំពោះ​វីតាមីន​ A និង E ៖ ​នៅពេលដែល​​មនុស្ស​មានវ័យ​ចំណាស់​ ស្បែក​នឹង​​ចាប់ផ្តើម​បាត់បង់​ភាព​តឹងណែន​ ។ នេះ​ដោយសារតែ​កោសាកា​ស្បែក សរសៃ​នៃ​ជាលិការ និងសរសៃយឺត​​ចាប់ផ្តើម​ខូច​ដោយបង្ហាញជា​ស្នាម​ជ្រីវជ្រួញ​ និង​ធ្វើឲ្យ​ស្បែកមាន​ពណ៌ស្រអាប់​ ។ ​ការទទួល​ទាន​ជាតិថ្នាំ​វីតាមីន​ A និង​សារធាតុ​សរសៃយឺត​ elastin​ អាចជួយ​អ្នក​ក្នុងការ​ការពារ​ និង​ទប់ស្កាត់​បញ្ហា​ប្រែពណ៌​ស្បែក​នេះ​បាន ។ វីតាមីន​ A ​ឬ E រួម​ជាមួយ​​សារធាតុ​ខនិជ​ធម្មជាតិ​ដទៃទៀត​​ជួយ​ពង្រឹង​កោសិកា​ស្បែក​​ ។

    ៣.​​ប្រយត្ន័​ប្រយែង​ចំពោះ​ការប្រើប្រាស់​សារធាតុ​ប្រេង​លាប​នៅលើ​ស្បែក ៖ សារធាតុ​ទាំងនេះ​អាច​បង្កឲ្យ​អ្នក​កើត​មុន​លើស្បែក​ ដូចនេះ​នៅពេលដែល​អ្នក​ប្រើប្រាស់​ក្រេម​រក្សា​សម្រស់​ ឬជ្រើសរើសយក​ផលិតផល​ថែរក្សា​​ស្បែក​ណាមួយ​យកមក​ប្រើ​ អ្នក​ត្រូវ​​ទៅ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ជំនាញ​ខាងស្បែក​ជាមុនសិន ៕  



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.