ផ្លែ​ល្ហុង​មាន​សារ​​​ប្រ​យោជន៍​​​អ្វី​ខ្លះ​​ ?

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ផ្លែ​ល្ហុង​គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ម្យ៉ាង​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​​ទីក្រុង​មិច​ស៊ិច​កូ​​​មុន​ដំបូង​​គេ​ ។

    ផ្លែ​ល្ហុង​ត្រូវ​បាន​គេ​យក​មកបរិភោគ​ដោយ​យក​សំបក​ និង​គ្រាប់​វា​ចេញ​ ហើយ​ផ្លែ​ល្ហុង​មាន​សារ​​ប្រ​យោជន៍​ដល់​សុខ​ភាព​​ជា​ច្រើន​ ។

    ជំនួយ​​ដល់​​ការ​​រំ​លាយ​​អាហារ​ ៖ ផ្លែ​ឈើ​នេះ​ជួយ​​រំលាយ​អាហារ​បាន​យ៉ាង​ល្អ​​​នៅ​ក្នុង​រាង​កាយ​​​ ។​​​ ផ្លែ​ល្ហុង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​យោង​ទៅ​តាម​កំរិត​ខ្ពស់​របស់​​អង់​ស៊ីម​រំ​លាយ​អាហារ​​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា Papain ។​​ អង់ស៊ីម​នេះ​បាន​បញ្ចុះ​​ឱកាស​នៃ​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​ការ​រំលាយ​អាហារ​ និង​ការ​រលាក​ដែល​បង្ក​ដោយ​ជាតិ​អាស៊ីត​នៅ​​ក្នុង​ក្រពះ​​​ ពោះ​វៀន​​​​​​​ និង​នៅ​ក្នុង​បំ​ពង់​អាហារ​ ។​​

    ជួយ​​ការ​​ពារ​​ទប់​​ស្កាត់​​ជម្ងឺ​​មហា​​រីក ៖ ល្ហុង​អាច​ទប់​ស្កាត់​មិន​ឲ្យ​មាន​ជម្ងឺ​មហា​រីក​ដែល​បង្ក​មក​ពី​ជាតិ​ពុល​​ចេញ​ពី​ពោះ​វៀន​ធំ​​ ។​​ ផ្លែ​ល្ហុង​មាន​សារប្រ​យោ​ជន៍​ជា​ពិសេស​នៅ​ក្នុង​​​ក្រ​ពេញ​ និង​សរី​រាង្គ​ដែល​មាន​ផ្ទុក​​ស្រ​ទាប់​ជា​លិកា ​​។ ​​វីតា​មីន E ​​និង​វីតាមីន​​ C​​​ និង​​ជាតិ​ប៊ែតា​ពណ៌​សាច់​ការុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​​ផ្លែ​ល្ហុង​​​ ។​​ ព​ពួក​វីតា​មីន​ទាំង​នេះ​​​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ជម្ងឺ​​ដែល​​វិវឌ្ឍ​ជា​មហា​រីក​​​​ពោះ​វៀន​ធំ​ ​​។ ​​

    ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​រោគ​ផ្សេង​ៗ​ ៖ ទឹក​ផ្លែ​ល្ហុង​​ត្រូវ​បាន​គេ​​ដឹង​ថា​ជួយ​ទប់​ស្កាត់​ការ​ចម្លង​រោគ​​ផ្សេងៗ​​ ។ ​​វា​បាន​ប្រឆាំង​​នឹង​ការ​ចម្លង​រោគ​នៅ​ក្នុង​ពោះ​វៀន​ធំ​ ​ស្បែក​ និង​​​សរី​រាង្គ​ដទៃ​​ទៀត​​​​ ។​​​​

    ជំ​នួយ​ដល់​​​ថ្លើម ៖ ផ្លែ​ល្ហុង​មាន​​សារ​​ប្រ​យោជន៍​​​​សម្រាប់​បន្សាប​ជាតិ​ពុល​ដែល​មាន​នៅក្នុង​ថ្លើម​​​ ​​​​​​​​​​​​​​​​​​​​៕​​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.