ធ្វើ​ដូចម្តេច​ទើប​ចំណី​អាហារ​ចៀស​ផុត​ពី​មេរោគ ?

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • យើង​មិនអាច​មើលឃើញ​មេរោគ​ដោយភ្នែក​ទទេរ​​នោះ​ទេ​ ។ ​មេរោគ​ទាំងនោះ​ស្ថិតនៅ​ជាប់​​នឹង​ដៃ​ ក្រណាត់​ និងប្រដាប់​ប្រដា​ប្រើប្រាស់​ក្នុង​ផ្ទះបាយ ហើយ​អាច​ចម្លង​ទៅ​ចំណី​អាហារ​ដែល​មនុស្ស​​ញ៉ាំ​ដោយ​ធ្វើឲ្យ​មនុស្ស​​ទទួលរង​នូវ​គ្រោះថ្នាក់​សុខភាព​មួយ​ចំនួន ។

    ក៏ប៉ុន្តែ​ទោះជាយ៉ាង​នេះ​ក្តី​ យើង​នៅ​តែ​មាន​វិធី​ទប់ស្កាត់​វា​បាន​ផងដែរ​ដោយ​អនុវត្ត​វិធី​សាស្ត្រ​ដូច​ខាងក្រោម​នេះ​ ។

    ទុកដាក់​ប្រភេទ​សាច់ឆៅ​ និង​ឆ្អិន​​ដាច់​​ដោយ​ឡែក​ពីគ្នា ៖ សាច់​​​ឆៅ​​អាច​មាន​មេរោគ​ដែល​អាច​ចម្លង​ទៅ​ឲ្យ​ម្ហូបអាហារ​ដែល​ឆ្អិនល្អ​នោះ​បាន​នៅ​ពេលណា​យើង​រក្សា​ទុក​ម្ហូប​នោះ​នៅ​ជាប់​នឹង​សាច់ឆៅ​ ។​ ដើម្បី​សុខភាព​ក្នុង​ការ​ទទួលទាន​អាហារ ​យើង​គួរ​រក្សា​ទុក​ម្ហូប​ដែល​ចំអិន​រួច​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​គឺ​ត្រូវ​នៅ​ដាច់ពី​សាច់​ឆៅ ។

    ​ចម្អិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អ ៖ តាម​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ អាហារ​ដែល​មាន​សុវត្ថិភាព​ពី​មេរោគ​ទាំងឡាយ​គឺ​ជា​អាហារ​ដែល​ត្រូវបាន​ចម្អិន​នៅ​កំដៅ​យ៉ាង​ហោចណាស់​ ៧០​អង្សាសេ​ ។ ចំពោះ​អាហារ​ដូចជា​ស៊ុត​ និង​អាហារ​សមុទ្រ​ត្រូវ​ចម្អិន​ឲ្យបាន​ឆ្អិន​ល្អ​ទើប​យើង​អាច​ញ៉ាំ​បាន​ប្រកប​ដោយ​សុវត្ថិភាព ។

    ត្រូវ​រក្សា​ភាពស្អាត​ជានិច្ច​ទាំង​នៅក្នុង​ផ្ទះបាយ​ និង​មុនពេល​​ញ៉ាំអាហារ​ ៖ មេរោគ​អាច​នៅនឹង​​​ក្រណាត់​ជូត​សម្ភារៈ​ផ្ទះបាយ​ដែល​អាច​បង្កឲ្យ​​យើង​ឆ្លង​មេរោគ​តាមរយៈ​អាហារ​បាន ដូចនេះ​យើង​​ត្រូវ​រក្សា​អនាម័យ​ស្អាត​ជានិច្ច​ ។

    កំដៅ​អាហារ​ដែល​អ្នក​ចំអិន​ទុក​នៅ​ពេល​វា​ត្រជាក់ ៖ អាហារ​ដែល​ចុះ​ត្រជាក់​អាច​ជា​ឱកាស​សម្រាប់​ភ្នាក់ងារ​ចំលង​មេរោគ​នានា​មក​តោង​​នឹង​អាហារ​នេះ​សារជាថ្មី​ ដូចនេះ​រាល់ពេល​អាហារ​ត្រជាក់​ យើង​ត្រូវ​កំដៅ​វា​ឡើងវិញ​ទើបជា​ការប្រសើរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.